លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

លោក​យេស៊ូ​ក៏​បាន​ស្លាប់​ដើម្បី​បង​ប្អូន​របស់​អ្នក​ដែរ

លោក​យេស៊ូ​ក៏​បាន​ស្លាប់​ដើម្បី​បង​ប្អូន​របស់​អ្នក​ដែរ

លោក​យេស៊ូ​បាន​បូជា​ជីវិត​ដើម្បី​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ (​រ៉ូម ៥:៨​) យើង​ផ្ទាល់​ច្បាស់​ជា​ដឹង​ថា​លោក​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង ដោយ​លះ​បង់​ជីវិត​របស់​លោក​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ យ៉ាង​ណា​មិញ ជួន​កាល​យើង​ប្រហែល​ជា​ត្រូវ​រំលឹក​ខ្លួន​យើង​ថា គ្រិស្ដ​ក៏​បាន​ស្លាប់​ដើម្បី​បង​ប្អូន​យើង​ដែរ។ តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​គ្រិស្ដ​ចំពោះ​បង​ប្អូន​របស់​យើង ដែល​មិន​ល្អ​ឥត​ខ្ចោះ​ដូច​យើង? សូម​ពិចារណា​របៀប​បី​យ៉ាង។ ទី១ យើង​អាច​សេពគប់​មិត្ដ​ភក្ដិ​ថែម​ទៀត ដែល​នេះ​រួម​បញ្ចូល​អ្នក​ដែល​មាន​ប្រវត្ដិ​ខុស​ពី​យើង។ (​រ៉ូម ១៥:៧; ២កូ. ៦:១២, ១៣​) ទី២ យើង​អាច​ប្រុង​ប្រយ័ត្ន​ដោយ​មិន​និយាយ​ស្ដី ឬ​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ដ។ (​រ៉ូម ១៤:១៣​-​១៥​) ចុង​ក្រោយ បើ​អ្នក​ណា​ម្នាក់​ធ្វើ​ខុស​នឹង​យើង យើង​អាច​ឆាប់​អភ័យ​ទោស​ឲ្យ។ (​លូក. ១៧:៣, ៤; ២៣:៣៤​) បើ​យើង​ខំ​ប្រឹង​យក​តម្រាប់​លោក​យេស៊ូ​តាម​របៀប​ទាំង​នេះ ព្រះ​យេហូវ៉ា​នឹង​បន្ដ​ផ្ដល់​ពរ​ដល់​ក្រុម​ជំនុំ​ដោយ​ឲ្យ​មាន​សាមគ្គី​ភាព​និង​សេចក្ដី​សុខ​សាន្ដ។

សូម​ទស្សនា​វីដេអូ​ចូរ​ធ្វើ​ជា​គ្រិស្ដ​សាសនិក​ដែល​កាន់​តែ​គួរ​ឲ្យ​សរសើរ! រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ:

  • តើ​ដំបូង​បង​ស្រី​មី​គី​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ក្រុម​ជំនុំ​របស់​នាង?

  • តើ​អ្វី​បាន​បណ្ដាល​ឲ្យ​អារម្មណ៍​របស់​នាង​ផ្លាស់​ប្ដូរ?

  • តើ​គំរូ​របស់​លោក​យេស៊ូ​បាន​ជួយ​បង​មី​គី​ឲ្យ​កែ​ប្រែ​ទស្សនៈ​របស់​នាង​យ៉ាង​ដូច​ម្ដេច? (​ម៉ាក. ១៤:៣៨​)

  • តើ​សុភាសិត ១៩:១១ អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​បង​ប្អូន​រួម​ជំនឿ?