លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរការពារខ្លួនអ្នកពីពួកអ្នកក្បត់ជំនឿ

ចូរការពារខ្លួនអ្នកពីពួកអ្នកក្បត់ជំនឿ

សាថាន​និង​ពួក​អ្នក​កាន់​តាម​វា​ព្យាយាម​លាយ​ឡំ​ការ​កុហក​ជា​មួយ​នឹង​ការ​ពិត​ដើម្បី​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​ចុះ​ខ្សោយ។ (​២កូ. ១១:៣​) ជា​ឧទាហរណ៍ ពួក​សាសន៍​អាស៊ីរី​បាន​និយាយ​ពាក្យ​កុហក​ភូត​ភរ និង​ប្រាប់​រឿង​ដែល​មាន​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​ដែល​ជា​ការ​ពិត ដើម្បី​ធ្វើ​ឲ្យ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ធ្លាក់​ទឹក​ចិត្ត។ (​២ប្រ. ៣២:១០​-​១៥​) នៅ​សព្វ​ថ្ងៃ ពួក​អ្នក​ក្បត់​ជំនឿ​ក៏​ប្រើ​វិធី​ដូច​នេះ​ដែរ។ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​ពេល​យើង​ឃើញ​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ក្បត់​ជំនឿ? ចូរ​ចាត់​ទុក​ថា​វា​ជា​ថ្នាំ​ពុល! សូម​កុំ​អាន តប​ឆ្លើយ ឬ​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ទាំង​នោះ​ឡើយ។ សូម​កត់​សម្គាល់​ព័ត៌មាន​ណា​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​សង្ស័យ​ទៅ​លើ​ព្រះ​យេហូវ៉ា និង​អង្គការ​របស់​លោក ហើយ​បដិសេធ​ព័ត៌មាន​ទាំង​នោះ​ភ្លាម​ៗ​!—យូ. ៣, ៤

សូម​ទស្សនា​វីដេអូ​ចូរ​«​ត​ស៊ូ​ដើម្បី​ការ​ពារ​ជំនឿ​»​! ឈុត​ខ្លី រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​យើង​ចូល​ក្រុម​ឆា​ត​តាម​អ៊ីនធឺណិត?

  • តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​តាម​ឱវាទ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​រ៉ូម ១៦:១៧?