លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

តើអ្នកកំពុងទទួលប្រយោជន៍ពីអំណានគម្ពីរជាឯកសារសំឡេងឬទេ?

តើអ្នកកំពុងទទួលប្រយោជន៍ពីអំណានគម្ពីរជាឯកសារសំឡេងឬទេ?

តើ​អំណាន​គម្ពីរ​ជា​ឯកសារ​សំឡេង​ជា​អ្វី? នេះ​គឺ​ជា​អំណាន​គម្ពីរ​ពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ដែល​បាន​ត្រូវ​ថត​ជា​សំឡេង។ ឯកសារ​សំឡេង​ទាំង​នេះ​កំពុង​ត្រូវ​រៀបចំ​បន្តិច​ម្ដង​ៗ​ក្នុង​ភាសា​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ អ្វី​ដែល​ពិសេស​ជាង​គេ​នៃ​អំណាន​នេះ​គឺ​វា​មាន​សំឡេង​តួ​ផ្សេង​ៗ។ ពាក្យ​នីមួយ​ៗ​បាន​ត្រូវ​អាន​ដោយ​សង្កត់​សំឡេង​និង​ដោយ​បញ្ចូល​អារម្មណ៍​ត្រឹម​ត្រូវ ដែល​អាច​ជួយ​ឲ្យ​អ្នក​ស្ដាប់​យល់​អត្ថន័យ​នៃ​គម្ពីរ​ច្បាស់​លាស់។

តើ​បង​ប្អូន​ខ្លះ​បាន​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​អំណាន​គម្ពីរ​ជា​ឯកសារ​សំឡេង? បង​ប្អូន​ជា​ច្រើន​ចូល​ចិត្ត​ស្ដាប់​អំណាន​នេះ​ជា​ទៀង​ទាត់​ដោយ​សារ​វា​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​រស់​រវើក។ ពួក​គេ​មាន​អារម្មណ៍​ថា ពេល​ឮ​សំឡេង​តួ​ផ្សេង​ៗ ពួក​គេ​អាច​ស្រមៃ​ឃើញ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​គម្ពីរ​កាន់​តែ​ច្បាស់​លាស់ ហើយ​ពួក​គេ​កាន់​តែ​យល់​នូវ​អ្វី​ដែល​បាន​ត្រូវ​កត់​ទុក។ (​សុភ. ៤:៥​) បង​ប្អូន​ជា​ច្រើន​មាន​អារម្មណ៍​ថា​ការ​ស្ដាប់​អំណាន​គម្ពីរ​ជា​ឯកសារ​សំឡេង​បាន​ជួយ​សម្រាល​ទុក្ខ​ពួក​គេ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ខ្វល់​ខ្វាយ។—ចសព. ៩៤:១៩

ការ​ឮ​បណ្ដាំ​របស់​ព្រះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ជីវិត​របស់​យើង។ (​២ប្រ. ៣៤:១៩​-​២១​) បើ​មាន​អំណាន​គម្ពីរ​ជា​ឯកសារ​សំឡេង​ក្នុង​ភាសា​ដែល​អ្នក​អាច​យល់​បាន តើ​អ្នក​អាច​ធ្វើ​ឲ្យ​ការ​ស្ដាប់​អំណាន​នេះ​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក​ឬ​ទេ?

សូម​ទស្សនា​វីដេអូ​ការ​ផលិត​អំណាន​គម្ពីរ​ជា​ឯកសារ​សំឡេង ឈុត​ខ្លី រួច​ឆ្លើយ​នឹង​សំណួរ​ដូច​ត​ទៅ​នេះ​៖

តើ​អ្នក​កោត​ស្ងើច​អ្វី​ពី​ការ​ផលិត​អំណាន​គម្ពីរ​ជា​ឯកសារ​សំឡេង?