របៀបរស់នៅជាគ្រិស្តសាសនិក
ចូរមានអំណរក្នុងការចាប់ផ្ដើមការសន្ទនា
ការសន្ទនាក្រៅផ្លូវការគឺជារបៀបមួយដែលនាំឲ្យមានប្រសិទ្ធភាពនិងមានអំណរក្នុងការផ្សព្វផ្សាយ។ ក៏ប៉ុន្តែ យើងប្រហែលជានៅតែភ័យ បើយើងគិតច្រើនហួសហេតុពេកអំពីរបៀបដែលយើងអាចលើកចំណុចពីបទគម្ពីរ។ ជាជាងបារម្ភច្រើនពេកអំពីអ្វីដែលយើងនឹងនិយាយពេលផ្សព្វផ្សាយ សូមផ្ដោតអារម្មណ៍ទៅលើបុគ្គលនោះវិញ។ (ម៉ាថ. ២២:៣៩; ភី. ២:៤) បើក្នុងអំឡុងការសន្ទនាយើងមានឱកាសប្រាប់អំពីជំនឿរបស់យើង នោះមានឧបករណ៍ផ្សាយជាច្រើនដែលអាចជួយយើង។
តើតាមរបៀបណាឧបករណ៍ខាងក្រោមនេះ អាចជួយយើងឲ្យផ្សព្វផ្សាយអំពីសាច់រឿងណាមួយដែលបានត្រូវលើកឡើងក្នុងការសន្ទនា?
សូមទស្សនាវីដេអូ«ដែកសំលៀងដែក» ការចាប់ផ្ដើមការសន្ទនា រូចឆ្លើយសំណួរដូចតទៅនេះ៖
តើមានចំណុចបីយ៉ាងអ្វីខ្លះដែលអាចជួយយើងឲ្យមានការសន្ទនាកាន់តែប្រសើរជាង?