លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ព្រះយេហូវ៉ាជា«ឪពុករបស់កូនកំព្រា»

ព្រះយេហូវ៉ាជា«ឪពុករបស់កូនកំព្រា»

ជា​រៀង​រាល់​ឆ្នាំ ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​នាក់​បាន​ជ្រើស​រើស​ធ្វើ​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា។ (​ចសព. ១១០:៣​) ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ប្អូន​ៗ​ម្នាក់​ៗ។ លោក​យល់​អំពី​បញ្ហា​របស់​ប្អូន ហើយ​លោក​សន្យា​ថា​លោក​នឹង​ជួយ​ប្អូន​ឲ្យ​បម្រើ​លោក។ បើ​ប្អូន​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​តែ​ឪពុក​ឬ​ម្ដាយ​ប៉ុណ្ណោះ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ក្លាយ​ជា​«​ឪពុក​របស់​កូន​កំព្រា​»។ (​ចសព. ៦៨:៥​) ដោយ​មាន​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា ប្អូន​អាច​ទទួល​ជោគ​ជ័យ​បាន ទោះ​ជា​មាន​ស្ថានភាព​បែប​ណា​នៅ​ផ្ទះ​ក៏​ដោយ។—១ពេ. ៥:១០

សូម​ទស្សនា​វីដេអូ បង​ប្អូន​ដែល​ត​ស៊ូ​ដើម្បី​ការ​ពារ​ជំនឿ​ដោយ​ជោគ​ជ័យ—ប្អូន​ៗ​ដែល​កំពុង​ត្រូវ​ចិញ្ចឹម​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​តែ​ឪពុក​ឬ​ម្ដាយ​ប៉ុណ្ណោះ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​ថាមមី ឆាល និង​ជីម្មី?

  • តើ​ចម្រៀង​សរសើរ​ព្រះ ២៧:១០​មាន​សេចក្ដី​សន្យា​អ្វី​សម្រាប់​ប្អូន​ៗ​ដែល​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​តែ​ឪពុក​ឬ​ម្ដាយ​ប៉ុណ្ណោះ?