លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

កុំឲ្យបំណងប្រាថ្នាមិនត្រឹមត្រូវគ្រប់គ្រងអ្នក

កុំឲ្យបំណងប្រាថ្នាមិនត្រឹមត្រូវគ្រប់គ្រងអ្នក

ដាវីឌ​បាន​អនុញ្ញាត​ឲ្យ​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ដុះ​ឡើង​ក្នុង​ចិត្ត​របស់​គាត់ (​២​សាំ. ១១:២​-​៤; w​២១.០៦ ទំ.១៧ វ.១០​)

ដាវីឌ​បាន​ប្រើ​អំណាច​ក្នុង​របៀប​មិន​ត្រឹម​ត្រូវ​ដើម្បី​បិទ​បាំង​កំហុស​របស់​គាត់ (​២​សាំ. ១១:៥, ១៤, ១៥; w​១៩.០៩ ទំ.១៧ វ.១៥​)

ដាវីឌ​បាន​ទទួល​ផល​វិបាក​យ៉ាង​ឈឺ​ចាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​គាត់ (​២​សាំ. ១២:៩​-​១២; w​១៨.០៦ ទំ.១៦ វ.៧​)

ដើម្បី​ជៀស​វាង​ពី​ការ​មើល​ឬ​គិត​អំពី​អ្វី​ដែល​មិន​ត្រឹម​ត្រូវ យើង​ត្រូវ​តែ​ចេះ​អប់រំ​ខ្លួន។ (​កាឡ. ៥:១៦, ២២, ២៣​) ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ដោយ​មិន​ឲ្យ​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​រីក​លូត​លាស់​ក្នុង​ចិត្ត​របស់​យើង។

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ត្រូវ​គ្រប់​គ្រង​លើ​គំនិត​របស់​ខ្ញុំ​ឲ្យ​បាន​ប្រសើរ​ជាង​ក្នុង​ស្ថានភាព​ណា​ខ្លះ?›