លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរគ្រប់គ្រងលើបំណងប្រាថ្នារបស់អ្នក

ចូរគ្រប់គ្រងលើបំណងប្រាថ្នារបស់អ្នក

ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ជា​រឿយ​ៗ​យើង​ត្រូវ​តែ​ខំ​ព្យាយាម​គ្រប់​គ្រង​បំណង​ប្រាថ្នា​របស់​យើង។ បើ​យើង​ធ្វើ​អ្វី​តាម​តែ​ចិត្ត​យើង នោះ​យើង​អាច​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ មនុស្ស​ខ្លះ​ស្រឡាញ់​ការ​ហូប​ចុក សម្លៀក​បំពាក់ និង​ទី​លំនៅ​ខ្លាំង​ជាង​ស្រឡាញ់​ព្រះ។ អ្នក​ខ្លះ​បំពេញ​បំណង​ប្រាថ្នា​ខាង​ផ្លូវ​ភេទ​តាម​របៀប​មិន​ត្រឹម​ត្រូវ​ដែល​ខុស​ពី​ខ្នាត​តម្រា​របស់​ព្រះ។ (​រ៉ូម ១:២៦, ២៧​) រីឯ​ខ្លះ​ទៀត​ធ្វើ​តាម​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​អាយុ​ស្រករ​គ្នា ដោយ​សារ​ចង់​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត​នឹង​ខ្លួន។—ដច. ២៣:២

តើ​តាម​របៀប​ណា​យើង​អាច​គ្រប់​គ្រង​លើ​បំណង​ប្រាថ្នា​របស់​យើង? យើង​ត្រូវ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ (​ម៉ាថ. ៤:៤​) បន្ថែម​ទៀត យើង​ត្រូវ​សុំ​ជំនួយ​ពី​លោក​យ៉ាង​អស់​ពី​ចិត្ត​ដើម្បី​គ្រប់​គ្រង​លើ​បំណង​ប្រាថ្នា​របស់​យើង។ ហេតុ​អ្វី? ដោយ​សារ​លោក​ដឹង​អ្វី​គឺ​ល្អ​បំផុត​សម្រាប់​យើង ហើយ​លោក​ដឹង​អំពី​របៀប​បំពេញ​បំណង​ប្រាថ្នា​ដែល​ត្រឹម​ត្រូវ​របស់​យើង។—ចសព. ១៤៥:១៦

សូម​ទស្សនា​វីដេអូ​កុំ​អនុញ្ញាត​ឲ្យ​បារី​បំផ្លាញ​ជីវិត​អ្នក រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ហេតុ​អ្វី​មនុស្ស​ខ្លះ​ជក់​បារី?

  • តើ​ការ​ជក់​បារី​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

  • ហេតុ​អ្វី​ការ​ជក់​បារី​និង​ការ​ជក់​ដោយ​ប្រើ​ឧបករណ៍​ផ្សេង​គឺ​ខុស?—២​កូ. ៧:១

  • អ្នក​អាច​យក​ឈ្នះ​បំណង​ចង់​ជក់​បារី!

    តើ​តាម​របៀប​ណា​អ្នក​អាច​បដិសេធ​ការ​ជក់​បារី​ឬ​ឈប់​ជក់​តែ​ម្ដង?