ថ្ងៃទី១៦-២២ ខែឧសភា
«សេចក្ដីស្រឡាញ់មិនអរសប្បាយអំពីអ្វីដែលមិនសុចរិតឡើយ»
ក្នុងគ្រប់ទិដ្ឋភាពនៃជីវិត គ្រិស្តសាសនិកពិតព្យាយាមធ្វើការសម្រេចចិត្តទាំងអស់ដោយមានមូលដ្ឋានទៅលើសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់«មិនអរសប្បាយអំពីអ្វីដែលមិនសុចរិតឡើយ»។ (១កូ. ១៣:៤, ៦) ដូច្នេះ យើងបដិសេធការកម្សាន្តណាដែលលើកតម្កើងអំពើប្រាសចាកសីលធម៌និងអំពើហិង្សាជាដើម។ បន្ថែមទៅទៀត យើងមិនអរសប្បាយពេលរឿងមិនល្អកើតឡើងចំពោះអ្នកឯទៀតទេ ទោះជាពួកគេធ្លាប់ធ្វើឲ្យយើងឈឺចិត្តក៏ដោយ។—សុភ. ១៧:៥
សូមទស្សនាវីដេអូចូរនឹកចាំអំពីរបៀបដែលសេចក្ដីស្រឡាញ់ប្រព្រឹត្ត មិនអរសប្បាយអំពីអ្វីដែលមិនសុចរិតឡើយ រួចឆ្លើយនឹងសំណួរដូចតទៅនេះ៖
-
តើដាវីឌមានប្រតិកម្មយ៉ាងណាពេលគាត់ដឹងថាសុលនិងយ៉ូណាថានបានស្លាប់?
-
តើដាវីឌបានតែងបទទំនួញអ្វីសម្រាប់សុលនិងយ៉ូណាថាន?
-
ហេតុអ្វីដាវីឌមិនអរសប្បាយនឹងការស្លាប់របស់សុល?