លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

«សេចក្ដីស្រឡាញ់ . . . សង្ឃឹមលើអ្វីៗទាំងអស់»

«សេចក្ដីស្រឡាញ់ . . . សង្ឃឹមលើអ្វីៗទាំងអស់»

ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន យើង​សង្ឃឹម​ថា​បង​ប្អូន​របស់​យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ក្នុង​ជីវិត។ (​១​កូ. ១៣:៤,​) ជា​ឧទាហរណ៍ បើ​បង​ប្អូន​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ហើយ​ទទួល​ការ​ប្រៀន​ប្រដៅ យើង​សង្ឃឹម​ថា​ពួក​គាត់​នឹង​កែ​ប្រែ​តាម​ការ​កែ​តម្រង់​នោះ។ យើង​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​អ្នក​ដែល​មាន​ជំនឿ​ខ្សោយ​ហើយ​ព្យាយាម​ជួយ​ពួក​គេ។ (​រ៉ូម ១៥:១​) បើ​បុគ្គល​ម្នាក់​ចាក​ចេញ​ពី​ក្រុម​ជំនុំ យើង​នៅ​តែ​សង្ឃឹម​ថា​គាត់​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ណា​មួយ។—លូក. ១៥:១៧, ១៨

សូម​ទស្សនា​វីដេអូ​ចូរ​នឹក​ចាំ​អំពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​ប្រព្រឹត្ត សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​តាម​របៀប​ណា​ភក្ដី​ភាព​របស់​អាប់ណឺ​បាន​ផ្លាស់​ប្ដូរ?

  • តើ​ដាវីឌ​និង​យ៉ូអាប់​បាន​តប​ឆ្លើយ​នឹង​សំណូម​ពរ​របស់​អាប់ណឺ​យ៉ាង​ដូច​ម្ដេច?

  • ហេតុ​អ្វី​យើង​គួរ​សង្ឃឹម​ថា​បង​ប្អូន​របស់​យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ?