របៀបរស់នៅជាគ្រិស្តសាសនិក
ចូរពង្រឹងជំនឿទៅលើព្រះយេហូវ៉ានិងលោកយេស៊ូ ដោយប្រើសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!
ដើម្បីធ្វើឲ្យព្រះពេញចិត្ត សិស្សគម្ពីរត្រូវមានជំនឿរឹងមាំ។ (ហេ. ១១:៦) យើងអាចជួយពួកគាត់ឲ្យធ្វើដូច្នេះដោយប្រើសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! សៀវភៅសិក្សានេះមានបទគម្ពីរសំខាន់ៗ ការពន្យល់ដែលសមហេតុផល សំណួរដែលមានប្រសិទ្ធភាព វីដេអូដែលជំរុញចិត្ត និងរូបភាពស្អាតៗជាច្រើន។ ដោយជួយសិស្សគម្ពីរបណ្ដុះឲ្យមានគុណសម្បត្តិផ្សេងៗជាគ្រិស្តសាសនិក និងមានចំណងមិត្តភាពជាមួយនឹងព្រះ នោះយើងជួយពួកគាត់ឲ្យមានជំនឿដែលធន់នឹងភ្លើង។—១កូ. ៣:១២-១៥
មនុស្សខ្លះពិបាកស្រមៃថាខ្លួនអាចក្លាយជាមិត្តជិតស្និទ្ធរបស់ព្រះ ដែលពួកគាត់មើលមិនឃើញ។ ដូច្នេះ យើងត្រូវជួយពួកគាត់ឲ្យស្គាល់ព្រះយេហូវ៉ានិងទុកចិត្តលោក។
សូមទស្សនាវីដេអូចូរពង្រឹងជំនឿទៅលើព្រះយេហូវ៉ាដោយប្រើសៀវភៅ«សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!» រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើតាមរបៀបណាយើងដឹងថាបងស្រីបានរៀបចំយ៉ាងល្អសម្រាប់ការបង្រៀនគម្ពីរ?
-
ស្ដីអំពីអេសាយ ៤១:១០, ១៣ តើតាមរបៀបណាបងស្រីបានប្រើសំណួរបន្ថែមយ៉ាងល្អដើម្បីជួយសិស្សឲ្យបង្ហាញអារម្មណ៍និងគំនិតរបស់គាត់?
-
តើវីដេអូនិងខគម្ពីរមានឥទ្ធិពលយ៉ាងដូចម្ដេចទៅលើសិស្ស?
មនុស្សជាច្រើនមិនយល់អំពីថ្លៃលោះ ឬមិនបានចាត់ទុកថានោះជាអំណោយដែលព្រះឲ្យពួកគេផ្ទាល់នោះទេ។ (កាឡ. ២:២០) ដូច្នេះ យើងត្រូវជួយពួកគេបណ្ដុះឲ្យមានជំនឿទៅលើគ្រឿងបូជាលោះរបស់លោកយេស៊ូ។
សូមទស្សនាវីដេអូចូរពង្រឹងជំនឿទៅលើលោកយេស៊ូដោយប្រើសៀវភៅ«សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!» រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើតាមរបៀបណាយើងដឹងថាបងប្រុសបានរៀបចំយ៉ាងល្អសម្រាប់ការបង្រៀនគម្ពីរ?
-
តើតាមរបៀបណាគាត់បានប្រើផ្នែក«ស្វែងយល់ថែមទៀត»ដោយចេះបត់បែនស្របទៅតាមកាលៈទេសៈរបស់សិស្ស?
-
ហេតុអ្វីការអធិដ្ឋានឲ្យសិស្សគឺសំខាន់ចាំបាច់?