លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

«សេចក្ដីស្រឡាញ់ . . . មិនចេះក្រអឺតក្រអោង»

«សេចក្ដីស្រឡាញ់ . . . មិនចេះក្រអឺតក្រអោង»

សេចក្ដី​ស្រឡាញ់​ជួយ​យើង​ឲ្យ​បង្ហាញ​ចិត្ត​រាប​ទាប។ (​១​កូ. ១៣:៤​) ពេល​យើង​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ នោះ​យើង​នឹង​មិន​ចាត់​ទុក​ខ្លួន​ថា​សំខាន់​ជាង​ពួក​គេ​នោះ​ទេ។ យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​ពួក​គេ ហើយ​ប្រើ​សមត្ថភាព​ផ្សេង​ៗ​របស់​យើង​ដើម្បី​ជួយ​ពួក​គេ។ (​ភី. ២:៣, ៤​) កាល​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង នោះ​ព្រះ​យេហូវ៉ា​កាន់​តែ​អាច​ប្រើ​យើង​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។

សូម​ទស្សនា​វីដេអូ​ចូរ​នឹក​ចាំ​ពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​ប្រព្រឹត្ត មិន​ចេះ​ក្រអឺត​ក្រអោង រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​អាប់សាឡំ​មាន​សមត្ថភាព​អ្វី?

  • តើ​អាប់សាឡំ​បាន​ប្រើ​សមត្ថភាព​របស់​គាត់​តាម​របៀប​មិន​ត្រឹម​ត្រូវ​យ៉ាង​ដូច​ម្ដេច?

  • តើ​យើង​អាច​ជៀស​វាង​ពី​ការ​មាន​ចិត្ត​ក្រអឺត​ក្រអោង​យ៉ាង​ដូច​ម្ដេច?—កាឡ. ៥:២៦