លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរប្រើព្រឹត្តិការណ៍ថ្មីៗដែលកំពុងកើតឡើង ក្នុងកិច្ចបម្រើផ្សាយរបស់អ្នក

ចូរប្រើព្រឹត្តិការណ៍ថ្មីៗដែលកំពុងកើតឡើង ក្នុងកិច្ចបម្រើផ្សាយរបស់អ្នក

ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ លោក​បាន​ប្រើ​ព្រឹត្តិការណ៍​ថ្មី​ៗ​ដែល​កំពុង​កើត​ឡើង​ដើម្បី​បង្រៀន​មេ​រៀន​ផ្សេង​ៗ។ (​លូក. ១៣:១​-​៥​) អ្នក​ក៏​អាច​ធ្វើ​ដូច​គ្នា​ដែរ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​នឹង​ដំណឹង​ដែល​អ្នក​ផ្សាយ។ បន្ទាប់​ពី​អ្នក​លើក​ឡើង​អំពី​ការ​ពិបាក​រក​ស៊ី មហន្តរាយ​ធម្មជាតិ ភាព​ចលាចល ការ​ប្រើ​គ្រឿង​ញៀន ឬ​អ្វី​ស្រដៀង​នឹង​នេះ សូម​សួរ​សំណួរ​មួយ​ដែល​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ត្រិះរិះ។ អ្នក​ប្រហែល​ជា​អាច​សួរ​ថា ​«​តើ​អ្នក​គិត​ថា . . . នឹង​មាន​ទី​បញ្ចប់​ឬ​ទេ?​»​ ឬ​«​តើ​អ្នក​គិត​ថា​អ្វី​ជា​ដំណោះ​ស្រាយ​ចំពោះ . . . ?​»។ ក្រោយ​មក ប្រាប់​ខ​គម្ពីរ​មួយ​ដែល​ទាក់​ទង​នឹង​ប្រធានបទ។ បើ​បុគ្គល​នោះ​បង្ហាញ​ចំណាប់​អារម្មណ៍ សូម​ស្នើ​ផ្ដល់​វីដេអូ​ឬ​សៀវភៅ​មួយ​ក្នុង​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ។ កាល​ដែល​យើង​ព្យាយាម​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង សូម​យើង​«​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​សារ​តែ​ដំណឹង​ល្អ​»។—១​កូ. ៩:២២, ២៣

តើ​មនុស្ស​នៅ​តំបន់​ផ្សាយ​របស់​អ្នក​ចាប់​អារម្មណ៍​នឹង​រឿង​អ្វី​ខ្លះ?