លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​៦​-​១២ ខែ​ឧសភា

ចម្រៀង​សរសើរ​ព្រះ ៣៦​-​៣៧

ថ្ងៃ​ទី​៦​-​១២ ខែ​ឧសភា

ចម្រៀង​លេខ​៨៧ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ​«​កុំ​ខឹង​ដោយ​សារ​តែ​មនុស្ស​អាក្រក់​»​

​(​១០​នាទី​)

មនុស្ស​ទុច្ចរិត​នាំ​ឲ្យ​យើង​រង​ការ​ឈឺ​ចាប់​និង​ទុក្ខ​លំបាក (​ចសព. ៣៦:១​-​៤; w​១៧.០៤ ទំ.១១ វ.៤​)

ការ​ខឹង​ងំ​នឹង​«​មនុស្ស​អាក្រក់​»​ក៏​អាច​នាំ​ឲ្យ​យើង​រង​ទុក្ខ​ដែរ (​ចសព. ៣៧:១, ៧, ៨; w​២២.០៦ ទំ.១០ វ.១០​)

ការ​ទុក​ចិត្ត​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត (​ចសព. ៣៧:១០, ១១; w​០៤ ១/៣ ទំ.១២ វ.២០​)

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ទៅ​លើ​ព័ត៌មាន​អំពី​អំពើ​ទុច្ចរិត​ឬ​ទេ?›​

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៣៦:៦—តើ​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ចង់​មាន​ន័យ​អ្វី​ពេល​គាត់​រៀប​រាប់​ថា​សេចក្ដី​សុចរិត​របស់​ព្រះ​យេហូវ៉ា​គឺ​ប្រៀប​ដូច​ជា​«​ភ្នំ​ធំ​ខ្ពស់​មាំ​»​ [​ឬ​«​ភ្នំ​របស់​ព្រះ​»​ កំ.ស.​]? (​it​-​2​-​E ទំ.៤៤៥​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ​(​lmd មេ​រៀន​ទី​១ ចំណុច​ទី​៥​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ស្នើ​បង្រៀន​គម្ពីរ​ដល់​បុគ្គល​ម្នាក់​ដែល​ធ្លាប់​បដិសេធ​ពី​មុន។ (​lmd មេ​រៀន​ទី​៩ ចំណុច​ទី​៤​)

៦. សុន្ទរកថា

​(​៥​នាទី​)​ ijwbv អត្ថបទ​ទី​៤៥—ប្រធានបទ​៖ តើ​ចម្រៀង​សរសើរ​ព្រះ ៣៧:៤ មាន​ន័យ​យ៉ាង​ណា? (​th ចំណុច​ហាត់​រៀន​ទី​១៣​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៣៣

៧. តើ​អ្នក​បាន​ត្រៀម​ខ្លួន​សម្រាប់​«​គ្រា​លំបាក​»​ហើយ​ឬ​នៅ?

​(​១៥​នាទី​) ការ​ពិគ្រោះ។

បង​ប្អូន​នៅ​ទូ​ទាំង​ពិភព​លោក​ជួប​នឹង​រឿង​ខ្លោច​ផ្សា ហើយ​បាត់​បង់​អ្វី​ៗ​ជា​ច្រើន​ដោយ​សារ​តែ​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​គ្រោះ​មហន្តរាយ​ដែល​បង្ក​ដោយ​មនុស្ស។ (​ចសព. ៩:៩, ១០​) គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ​«​គ្រា​លំបាក​»​អាច​កើត​ឡើង​នៅ​គ្រប់​ពេល ដូច្នេះ​យើង​ទាំង​អស់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​បែប​នោះ។

ក្រៅ​ពី​រៀប​ចំ​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​រួច​រស់​ជីវិត​ពេល​មាន​គ្រោះ​មហន្តរាយ a តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​ដែល​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ពេល​រឿង​នោះ​កើត​ឡើង?

  • ត្រៀម​ចិត្ត​៖ សូម​ទទួល​ស្គាល់​ថា​គ្រោះ​មហន្តរាយ​ពិត​ជា​អាច​កើត​ឡើង​មែន ហើយ​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ត្រៀម​ខ្លួន។ ជៀស​វាង​ពី​ការ​ស្រឡាញ់​វត្ថុ​ទ្រព្យ​ហួស​ហេតុ​ពេក។ ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​វត្ថុ​ទ្រព្យ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ឈ្លាស​វៃ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ជួយ​ខ្លួន​អ្នក​និង​អ្នក​ឯ​ទៀត។ (​ដក. ១៩:១៦; ចសព. ៣៦:៩​) ម្យ៉ាង​ទៀត ក្រោយ​ពី​គ្រោះ​មហន្តរាយ​កើត​ឡើង នេះ​នឹង​ជួយ​ឲ្យ​អ្នក​បន្ត​ស៊ូ​ទ្រាំ​ទោះ​ជា​អ្នក​បាន​បាត់​បង់​អ្វី​ៗ​ទាំង​អស់​ក៏​ដោយ។—ចសព. ៣៧:១៩

  • ត្រៀម​ខ្លួន​ខាង​ជំនឿ​៖ ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា ថា​លោក​ពិត​ជា​មាន​សមត្ថភាព​ហើយ​ចង់​មើល​ថែ​អ្នក។ (​ចសព. ៣៧:១៨​) មុន​គ្រោះ​មហន្តរាយ​កើត​ឡើង សូម​រំលឹក​ខ្លួន​ជា​ទៀង​ទាត់​ថា ទោះ​ជា​យើង​ប្រហែល​ជា​បាន​‹រួច​តែ​ជីវិត›​ហើយ​បាត់​បង់​អ្វី​ៗ​ទាំង​អស់​ក្ដី ព្រះ​យេហូវ៉ា​នឹង​ណែនាំ​ហើយ​គាំទ្រ​យើង​ជា​មិន​ខាន។—យេ. ៤៥:៥; ចសព. ៣៧:២៣, ២៤

បើ​យើង​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​លោក នោះ​យើង​នឹង​យក​លោក​ជា​‹បន្ទាយ​ការ​ពារ​របស់​យើង​ក្នុង​គ្រា​លំបាក›។—ចសព. ៣៧:៣៩

សូម​បង្ហាញ​វីដេអូ តើ​អ្នក​បាន​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ​ឬ​ទេ? រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ពេល​មាន​គ្រោះ​មហន្តរាយ?

  • តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​ពេល​មាន​គ្រោះ​មហន្តរាយ?

  • តើ​តាម​របៀប​ណា​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ដែល​បាន​ទទួល​ឥទ្ធិពល​ពី​គ្រោះ​មហន្តរាយ?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​­bt ជំ.៩ វ.៨​-​១៦

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៥៧ និង​សេចក្ដី​អធិដ្ឋាន

a សូម​មើល​mwbr២១.០៥ ទំ.៣ វ.៣​-​៩