លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ទំនុកតម្កើង ១១-១៨

តើអ្នកណាអាចធ្វើជាភ្ញៀវក្នុងត្រសាលរបស់ព្រះយេហូវ៉ា?

តើអ្នកណាអាចធ្វើជាភ្ញៀវក្នុងត្រសាលរបស់ព្រះយេហូវ៉ា?

ដើម្បីក្លាយជាភ្ញៀវក្នុងត្រសាលរបស់ព្រះយេហូវ៉ា គាត់ត្រូវជាមិត្ដរបស់ព្រះ ជាអ្នកដែលទុកចិត្ដនិងស្តាប់បង្គាប់លោក។ ទំនុកតម្កើង ទំនុកទី១៥រៀបរាប់អំពីលក្ខណៈផ្សេងដែលព្រះយេហូវ៉ាចង់បានពីមិត្ដរបស់លោក។

ភ្ញៀវរបស់ព្រះយេហូវ៉ាត្រូវ . . .

  • មានចិត្ដស្មោះគ្រប់លក្ខណៈ

  • និយាយសេចក្ដីពិត សូម្បីតែក្នុងចិត្ដគាត់ក៏ដោយ

  • បង្ហាញការគោរពចំពោះអ្នកបម្រើទៀតរបស់ព្រះយេហូវ៉ា

  • ធ្វើតាមពាក្យសម្ដីរបស់គាត់ ទោះជាពិបាកក៏ដោយ

  • ជួយអ្នកដែលត្រូវការជំនួយ ដោយមិនចង់បានអ្វីតបស្នងវិញឡើយ

ភ្ញៀវរបស់ព្រះយេហូវ៉ាមិនត្រូវ . . .

  • និយាយដើមនិងបង្កាច់បង្ខូចអ្នកទៀត

  • ប្រព្រឹត្ដអំពើអាក្រក់ទៅលើអ្នកទៀត

  • ទាញយកប្រយោជន៍ពីបងប្អូនគ្រិស្ដសាសនិក

  • សេពគប់ជាមួយនឹងអ្នកដែលមិនបម្រើព្រះយេហូវ៉ា ឬអ្នកដែលមិនស្តាប់បង្គាប់លោក

  • ស៊ីសំណូក