របៀប ប្រើ កម្ម វិធី JW បណ្ណាល័យ
សម្រាប់ សិក្សា:
-
អាន
គម្ពីរ និង បទ គម្ពីរ ប្រចាំ ថ្ងៃ -
អាន
សៀវភៅ ប្រចាំ ឆ្នាំ ទស្សនាវដ្ដី និង សៀវភៅ ផ្សេង ៗ ទៀត។ សូម ចុច សញ្ញា ចំណាំ ដើម្បី ចំណាំ កន្លែង ដែល ឈប់ អាន -
រៀប
ចំ សម្រាប់ កិច្ច ប្រជុំ និង គូស ចម្លើយ លើ អត្ថបទ នា នា -
មើល
វីដេអូ
នៅ កិច្ច ប្រជុំ:
-
បើក
មើល បទ គម្ពីរ ពេល អ្នក ថ្លែង ប្រាប់។ សូម បើក កន្លែង « ធ្លាប់ មើល » ដើម្បី បើក មើល បទ គម្ពីរ ដែល បាន អាន ពី មុន -
ជា
ជាង យក សៀវភៅ ជា ច្រើន មក កិច្ច ប្រជុំ សូម ប្រើ គ្រឿង អេឡិចត្រូនិក របស់ អ្នក ដើម្បី ផ្ទៀង មើល ព័ត៌មាន នៅ កិច្ច ប្រជុំ និង ដើម្បី ច្រៀង ចម្រៀង។ កម្ម វិធី JW បណ្ណាល័យ មាន ចម្រៀង ថ្មី ៗ ដែល មិន ទាន់ មាន ក្នុង សៀវភៅ ចម្រៀង នៅ ឡើយ
នៅ កិច្ច បម្រើ ផ្សាយ:
-
បង្ហាញ
អ្នក ចាប់ អារម្មណ៍ អ្វី មួយ ក្នុង កម្ម វិធី JW បណ្ណាល័យ ហើយ បង្ហាញ គាត់ របៀប ថត ចម្លង កម្ម វិធី នេះ និង សៀវភៅ ផ្សេង ៗ ចូល ក្នុង គ្រឿង អេឡិចត្រូនិក របស់ គាត់ -
ចុច
សញ្ញា ស្វែង រក ដើម្បី រក ខ គម្ពីរ ណា មួយ។ បើ ខំ រក ពាក្យ ជា ភាសា អង់គ្លេស តែ មិន មាន ក្នុង សេចក្ដី បក ប្រែ ពិភព លោក ថ្មី កំណែ ថ្មី ទេ សូម ប្ដូរ ទៅ គម្ពីរ យោង ( Reference Bible ) រួច ចុច ស្វែង រក ម្ដង ទៀត -
បង្ហាញ
វីដេអូ។ បើ ម្ចាស់ ផ្ទះ មាន កូន អ្នក អាច បង្ហាញ វីដេអូ ចូរ ធ្វើ ជា មិត្ដ សម្លាញ់ ព្រះ យេហូវ៉ា។ អ្នក ក៏ អាច បង្ហាញ វីដេអូ ហេតុ អ្វី គួរ រៀន គម្ពីរ? ដើម្បី បង្កើន ចំណាប់ អារម្មណ៍ ម្ចាស់ ផ្ទះ ឲ្យ រៀន គម្ពីរ ដែរ។ បើ អ្នក ណា ម្នាក់ និយាយ ភាសា ផ្សេង សូម បង្ហាញ វីដេអូ ជា ភាសា របស់ គាត់ -
បង្ហាញ
បទ គម្ពីរ ដល់ បុគ្គល ម្នាក់ ក្នុង ភាសា ផ្សេង ទៀត ដោយ ប្រើ សេចក្ដី បក ប្រែ ដែល អ្នក បាន ថត ចម្លង រួច ហើយ ដោយ ចុច បើក បទ គម្ពីរ និង ចុច លើ លេខ ខ រួច ចុច លើ សញ្ញា « គម្ពីរ ផ្សេង ទៀត » ដើម្បី មើល ខ នោះ ជា ភាសា ឯ ទៀត