លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃ​ទី​២៤​-​៣០ ខែ​ធ្នូ

សកម្មភាព ១៧​-​១៨

ថ្ងៃ​ទី​២៤​-​៣០ ខែ​ធ្នូ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

  • «ចូរ​យក​តម្រាប់​សាវ័ក​ប៉ូល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន»​: (​១០​នាទី​)

    • សកម្ម. ១៧:២, ៣—ពេល​បង្រៀន ប៉ូល​បាន​លើក​ហេតុ​ផល​ពី​បទ​គម្ពីរ​និង​ផ្ដល់​ភ័ស្ដុតាង​ដោយ​ផ្អែក​លើ​អ្វី​ដែល​បាន​ត្រូវ​សរសេរ (​«​ជជែក​វែក​ញែក​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅសកម្ម. ១៧:២; «​បញ្ជាក់​ភ័ស្ដុតាង​ដោយ​ផ្អែក​លើ​អ្វី​ដែល​បាន​ត្រូវ​សរសេរ​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅសកម្ម. ១៧:៣​)

    • សកម្ម. ១៧:១៧—ប៉ូល​បាន​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ណា​ដែល​គាត់​ជួប​មនុស្ស (​«​ផ្សារ​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅសកម្ម. ១៧:១៧​)

    • សកម្ម. ១៧:២២, ២៣—ប៉ូល​ពូកែ​សង្កេត​មើល​និង​ចេះ​រក​ចំណុច​ដែល​អ្នក​ស្តាប់​យល់​ស្រប (​«​ជូន​ព្រះ​ដែល​គេ​ពុំ​ស្គាល់​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅសកម្ម. ១៧:២៣​)

  • ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ: (​៨​នាទី​)

    • សកម្ម. ១៨:១៨—តើ​យើង​អាច​និយាយ​យ៉ាង​ណា​អំពី​សម្បថ​ដែល​ប៉ូល​បាន​ធ្វើ? (​w​០៨ ១/៥ ទំ. ៣២ វ. ៥​)

    • សកម្ម. ១៨:២១—កាល​ដែល​យើង​ព្យាយាម​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ តើ​យើង​គួរ​យក​តម្រាប់​ប៉ូល​យ៉ាង​ដូច​ម្ដេច? (​«​ប្រសិន​បើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​» nwtsty​-​E ការ​ពន្យល់​បន្ថែម​នៅសកម្ម. ១៨:២១​)

    • តើ​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

    • តើ​អ្នក​បាន​រក​ឃើញ​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ?

  • អំណាន​គម្ពីរ: (​៤​នាទី ឬ​ខ្លី​ជាង​) សកម្ម. ១៧:១​-​១៥

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

  • ការ​ត្រឡប់​ទៅ​ជួប​លើក​ទី២: (​៣​នាទី ឬ​ខ្លី​ជាង​) សូម​ប្រើការ​សន្ទនា​គំរូ។ សូម​ណែនាំ​និង​ពិគ្រោះ​អំពី​វីដេអូតើ​កម្ម​វិធី​រៀន​គម្ពីរ​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​ណា? (​ប៉ុន្ដែ​មិន​បង្ហាញ​)។

  • ការ​ត្រឡប់​ទៅ​ជួប​លើក​ទី៣: (​៣​នាទី ឬ​ខ្លី​ជាង​) ជ្រើស​រើស​បទ​គម្ពីរ​ដោយ​ខ្លួន​ឯង​ដើម្បី​ឆ្លើយ​សំណួរ​ដែល​ទុក​ក្នុង​ការ​ត្រឡប់​ទៅ​ជួប​លើក​ទី២ រួច​ស្នើ​ផ្ដល់​សៀវភៅ​សិក្សា។

  • ការ​បង្រៀន​គម្ពីរ: (​៦​នាទី ឬ​ខ្លី​ជាង​) jl មេ​រៀន​ទី​៧

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

  • ចម្រៀង​លេខ​៧០

  • ចូរ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​យ៉ាង​សព្វ​គ្រប់​អំពី​ដំណឹង​ល្អ: (​១៥​នាទី​) ការ​ពិគ្រោះ។ សូម​បង្ហាញ​វីដេអូ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ: ប៉ូល​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​សព្វ​គ្រប់រួច​មក​សូម​សួរ​សំណួរ​ដូច​ត​ទៅ: តើ​ក្រុម​គ្រួសារ​ក្នុង​វីដេអូ​បាន​ទទួល​ស្គាល់​យ៉ាង​ណា​ថា​ពួក​គេ​ត្រូវ​បង្កើន​គុណ​ភាព​នៃ​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គេ? តើ​ពួក​គេ​បាន​ធ្វើ​តាម​លក្ខណៈ​អ្វី​ខ្លះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​សាវ័ក​ប៉ូល? ជា​លទ្ធផល តើ​ពួក​គេ​បាន​ទទួល​ពរ​អ្វី​ខ្លះ? តើ​អ្នក​មាន​យោបល់​ណា​ខ្លះ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ?

  • ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ: (​៣០​នាទី​) jy ជំ. ៤១

  • សើរើ​កម្ម​វិធី​ឡើង​វិញ រួច​ប្រាប់​អំពី​កម្ម​វិធី​សប្ដាហ៍​បន្ទាប់ (​៣​នាទី​)

  • ចម្រៀង​លេខ​៣២ និង​សេចក្ដី​អធិដ្ឋាន