របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ចេះកែប្រែពាក្យផ្សាយ
ហេតុអ្វីសំខាន់: ពួកអ្នកដែលព្រះបានរើសតាំងនិងចៀមឯទៀតអញ្ជើញមនុស្សគ្រប់ប្រភេទ«ដែលចង់បានទឹកដែលផ្ដល់ជីវិត មកយកដោយឥតគិតថ្លៃ»។ (បប. ២២:១៧) ទឹកក្នុងន័យធៀបនេះតំណាងការរៀបចំទាំងអស់របស់ព្រះយេហូវ៉ាដើម្បីសង្គ្រោះមនុស្សពីអំពើខុសឆ្គងនិងសេចក្ដីស្លាប់។ ដើម្បីជួយមនុស្សដែលមានទំនៀមទម្លាប់និងជំនឿខុសៗគ្នា យើងត្រូវផ្សាយ«ដំណឹងល្អដែលស្ថិតស្ថេរជានិរន្តរ៍»តាមរបៀបដែលទាក់ទាញចិត្តពួកគេម្នាក់ៗ។—បប. ១៤:៦
របៀបអនុវត្ត:
-
ជ្រើសរើសប្រធានបទនិងបទគម្ពីរមួយដែលនឹងមានឥទ្ធិពលទៅលើចិត្តរបស់មនុស្សក្នុងតំបន់ផ្សាយរបស់អ្នក។ អ្នកអាចជ្រើសរើសការសន្ទនាគំរូឬជ្រើសរើសពាក្យផ្សាយដែលអ្នកធ្លាប់ប្រើដែលមានលទ្ធផលល្អ។ តើប្រធានបទនិងបទគម្ពីរណាដែលមនុស្សចូលចិត្តស្ដាប់? តើមានព័ត៌មានណាដែលមនុស្សកំពុងចាប់អារម្មណ៍ឬទេ? តើអ្វីអាចទាក់ទាញចិត្តបុរសឬស្ត្រី?
-
ក្នុងការសន្ទនារបស់អ្នក សូមមានពាក្យសួរសុខទុក្ខ និងធ្វើតាមទម្លាប់ដែលមានជាទូទៅនៅតំបន់អ្នក។—២កូ. ៦:៣, ៤
-
សូមស្គាល់សៀវភៅនិងវីដេអូក្នុងឧបករណ៍ដើម្បីបង្រៀនគម្ពីរ ដែលអ្នកអាចបង្ហាញអ្នកដែលមានចំណាប់អារម្មណ៍
-
ថតចម្លងសៀវភៅឬវីដេអូជាភាសារបស់មនុស្សដែលអ្នកប្រហែលជួបក្នុងតំបន់ផ្សាយរបស់អ្នក
-
កែប្រែប្រធានបទស្របតាមសេចក្ដីត្រូវការរបស់ម្ចាស់ផ្ទះ។ (១កូ. ៩:១៩-២៣) ជាឧទាហរណ៍ បើដឹងថាម្ចាស់ផ្ទះមានមនុស្សជាទីស្រឡាញ់ស្លាប់នៅពេលថ្មីៗនេះ តើអ្នកនឹងនិយាយយ៉ាងណា?
សូមទស្សនាវីដេអូ រួចឆ្លើយសំណួរដូចតទៅ៖
-
តើអ្នកផ្សាយចាប់ផ្ដើមនិយាយអំពីប្រធានបទអ្វីជាមួយម្ចាស់ផ្ទះ?
-
តើមានអ្វីកើតឡើងក្នុងជីវិតរបស់ម្ចាស់ផ្ទះ?
-
តើបទគម្ពីរមួយណាគឺល្អជាងនៅស្ថានភាពនេះ ហើយហេតុអ្វី?
-
តើអ្នកកែប្រែពាក្យផ្សាយរបស់អ្នកយ៉ាងដូចម្ដេចដើម្បីទាក់ទាញចិត្តមនុស្សនៅក្នុងតំបន់ផ្សាយរបស់អ្នក?