របៀបរស់នៅជាគ្រិស្តសាសនិក
ផែនដី«លេបទឹកទន្លេ»
មានច្រើនដងក្នុងប្រវត្ដិសាស្ត្រដែលរដ្ឋាភិបាលនានាបានជួយរាស្ត្ររបស់ព្រះ។ (អែស. ៦:១-១២; អេធ. ៨:១០-១៣) សូម្បីតែសព្វថ្ងៃនេះក៏ដោយ យើងឃើញថា«ផែនដី» ឬរបៀបរបបខ្លះនៃពិភពលោកដែលសមហេតុផល លេប«ទឹកទន្លេ»នៃការបៀតបៀនដែលបណ្ដាលមកពី«នាគ» ពោលគឺមេកំណាចសាថាន។ (បប. ១២:១៦) ព្រះយេហូវ៉ាជា«ព្រះដែលប្រោស» លោកអាចធ្វើឲ្យអ្នកគ្រប់គ្រងដែលជាមនុស្សផ្ដល់ការសម្រាលទុក្ខដល់រាស្ត្ររបស់លោក។—ទំនុក. ៦៨:២០; សុភ. ២១:១
ចុះយ៉ាងណា បើអ្នកត្រូវជាប់គុកព្រោះតែជំនឿរបស់អ្នក? អ្នកមិនត្រូវសង្ស័យសោះចំពោះព្រះយេហូវ៉ាដែលកំពុងថែរក្សាអ្នក។ (លោ. ៣៩:២១-២៣; ទំនុក. ១០៥:១៧-២០) សូមជឿជាក់ថា អ្នកនឹងទទួលរង្វាន់ដោយសារជំនឿរបស់អ្នក ហើយបងប្អូនប្រុសៗរបស់អ្នកនឹងទទួលការលើកទឹកចិត្ត ដោយសារចិត្តស្មោះភក្ដីរបស់អ្នក។—ភី. ១:១២-១៤; បប. ២:១០
សូមទស្សនាវីដេអូបងប្អូននៅប្រទេសកូរ៉េបានត្រូវដោះលែងពីគុក ក្រោយមក សូមឆ្លើយសំណួរដូចតទៅនេះ៖
-
អស់ជាច្រើនឆ្នាំមកនេះ ហេតុអ្វីបងប្អូនប្រុសៗរាប់ពាន់នាក់នៅប្រទេសកូរ៉េខាងត្បូងបានត្រូវគេចាប់ដាក់គុក?
-
តើមានសេចក្ដីសម្រេចអ្វីដែលនាំទៅរកការដោះលែងបងប្អូនខ្លះៗរបស់យើង?
-
តើតាមរបៀបណាយើងអាចជួយបងប្អូនប្រុសនៅជុំវិញពិភពលោកដែលកំពុងជាប់គុកដោយសារជំនឿរបស់ពួកគេ?
-
តើយើងគួរប្រើសេរីភាពដែលយើងមានយ៉ាងដូចម្ដេច?
-
តើអ្នកណាដែលជាបុគ្គលសំខាន់បំផុតដែលធ្វើឲ្យយើងឈ្នះរឿងក្ដីផ្សេងៗ?