របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបង្កើនភាពប៊ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយទុកសំណួរដើម្បីត្រឡប់ទៅជួប
ហេតុអ្វីសំខាន់?:
យើងត្រូវស្រោចទឹកគ្រាប់ពូជនៃសេចក្ដីពិតដែលយើងដាំ។ (១កូ. ៣:៦) ពេលយើងជួបបុគ្គលម្នាក់បង្ហាញចំណាប់អារម្មណ៍ ជាការល្អឲ្យយើងទុកសំណួរមួយដែលអាចឲ្យយើងពិគ្រោះជាមួយនឹងគាត់លើកក្រោយ។ នេះនឹងជួយបង្កើនចំណាប់អារម្មណ៍របស់គាត់ ហើយក៏ជួយយើងឲ្យស្រួលរៀបចំពាក្យផ្សាយពេលត្រឡប់ទៅជួបគាត់ដែរ។ ពេលយើងទៅជួបគាត់ម្ដងទៀត យើងអាចនិយាយថាយើងមកវិញដើម្បីឆ្លើយសំណួរដែលយើងបានលើកឡើងនៅថ្ងៃមុន។
របៀបអនុវត្ត:
-
ពេលរៀបចំពាក្យផ្សាយសម្រាប់ផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ សូមគិតទុកជាមុនអំពីសំណួរមួយដែលអ្នកអាចសួរម្ចាស់ផ្ទះដើម្បីត្រឡប់ទៅជួបគាត់លើកក្រោយ។ សំណួរនោះអាចជាសំណួរដែលមានចម្លើយក្នុងសៀវភៅដែលអ្នកស្នើផ្ដល់ ឬអាចជាសំណួរដែលមានចម្លើយក្នុងសៀវភៅជំនួយសិក្សាដែលអ្នកចង់ឲ្យគាត់នៅពេលក្រោយ។
-
មុនបញ្ចប់ការសន្ទនាជាមួយនឹងបុគ្គលដែលបង្ហាញចំណាប់អារម្មណ៍ សូមប្រាប់ឲ្យគាត់ដឹងថាអ្នកចង់ជួបគាត់ម្ដងទៀត រួចមកលើកឡើងសំណួរដែលអ្នកបានរៀបចំទុកជាមុន។ បើអាចធ្វើបាន សុំព័ត៌មានដើម្បីទាក់ទងគាត់។
-
បើអ្នកប្រាប់គាត់អំពីពេលណាដែលអ្នកនឹងត្រឡប់ទៅជួបគាត់ សូមទៅតាមការណាត់នោះ។—ម៉ាថ. ៥:៣៧