លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | អែសរ៉ា ៦​-​១០

ព្រះ​យេហូវ៉ា​ចង់​បាន​អ្នក​បម្រើ​ដែល​ស្ម័គ្រ​ចិត្ត

ព្រះ​យេហូវ៉ា​ចង់​បាន​អ្នក​បម្រើ​ដែល​ស្ម័គ្រ​ចិត្ត

អែសរ៉ា​បាន​រៀប​ចំ​អ្វី​ជា​ច្រើន​ដើម្បី​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ

៧:៦, ២២; ៨:២៦, ២៧

  • អែសរ៉ា​បាន​ទទួល​ការ​អនុញ្ញាត​ពី​ស្តេច​អើថាស៊ើកសេស​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​រីក​ចម្រើន​នៅ​ទី​នោះ

  • ស្តេច​នោះ​ឲ្យ​អែសរ៉ា​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​បាន​ស្នើ​សុំ​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា ដូច​ជា​មាស ប្រាក់ ស្រូវ ស្រា​ទំពាំង​បាយ​ជូរ ប្រេង និង​អំបិល។ តម្លៃ​សរុប​នៃ​របស់​ទាំង​អស់​នេះ​គឺ​ជាង​១០០.០០០.០០០​ដុល្លារ​អាម៉េរិក​សព្វ​ថ្ងៃ

អែសរ៉ា​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ការពារ​អ្នក​បម្រើ​លោក

៧:១៣; ៨:២១​-​២៣

  • ការ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​គឺ​ពិបាក

  • ប្រហែល​ជា​ផ្លូវ​ធ្វើ​ដំណើរ​គឺ​ជិត​១.៦០០​គីឡូ​ម៉ែត្រ (​១.០០០​ម៉ៃល៍​) ដែល​ត្រូវ​ឆ្លង​កាត់​តំបន់​គ្រោះ​ថ្នាក់

  • ការ​ធ្វើ​ដំណើរ​ត្រូវ​ការ​រយៈ​ពេល​បួន​ខែ​ទើប​ដល់

  • អ្នក​ដែល​ចង់​ត្រឡប់​ទៅ​វិញ ត្រូវ​មាន​ជំនឿ​រឹង​មាំ ចិត្ត​ក្លាហាន និង​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត

អែសរ៉ា​បាន​ធ្វើ​ដំណើរ​ទាំង​មាន . . .

មាស​និង​ប្រាក់​ដែល​មាន​ទំងន់​ជាង​៧៥០​ថាលិន​ឬ​ប្រហាក់​ប្រហែល​នឹង​ទំងន់​ដំរី​ឈ្មោល​ពេញ​វ័យ​បី​ក្បាល

អ្នក​ដែល​ត្រឡប់​ទៅ​វិញ​ប្រឈម​នឹង​ការ​ពិបាក​ដូច​ជា . . .

ក្រុម​ចោរ តំបន់​វាល​ខ្សាច់ សត្វ​សាហាវ