របៀបរស់នៅជាគ្រិស្តសាសនិក
យើងមានឯកសិទ្ធិសាងសង់និងថែទាំកន្លែងគោរពប្រណិប័តន៍ពិត
ពេលដែលជនជាតិអ៊ីស្រាអែលសាងសង់វិហាររបស់ព្រះ ពួកគេត្រូវធ្វើការនឿយហត់ និងចេញចំណាយជាច្រើន។ ទោះជាដូច្នោះក៏ដោយ បណ្ដាជនអ៊ីស្រាអែលបានគាំទ្រគម្រោងសាងសង់នោះយ៉ាងខ្នះខ្នែង។ (១រប. ២៩:២-៩; ២រប. ៦:៧, ៨) ក្រោយពីវិហារបានត្រូវសង់រួច នោះក៏ត្រូវការថែទាំវិហារដែរ។ ការធ្វើដូចនោះបានបង្ហាញឲ្យឃើញថា ជនជាតិអ៊ីស្រាអែលមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ាឬយ៉ាងណា។ (២ព. ២២:៣-៦; ២រប. ២៨:២៤; ២៩:៣) សព្វថ្ងៃនេះ គ្រិស្តសាសនិកពិតចំណាយពេលវេលានិងកម្លាំងជាច្រើនក្នុងការសាងសង់ សម្អាត និងថែទាំសាលប្រជុំនិងសាលសន្និបាត។ ប៉ុន្តែ ការរួមការងារជាមួយនឹងព្រះយេហូវ៉ាក្នុងកិច្ចការទាំងនេះ គឺពិតជាឯកសិទ្ធិដ៏អស្ចារ្យណាស់ ហើយនេះក៏ជាផ្នែកនៃកិច្ចបម្រើពិសិដ្ឋរបស់យើងដែរ។—ទំនុក. ១២៧:១; បប. ៧:១៥
យើងអាចរួមចំណែកដោយ . . .
-
សម្អាតក្រោយបញ្ចប់កិច្ចប្រជុំនីមួយៗ។ បើអ្នកគ្មានសមត្ថភាពធ្វើដូច្នោះទេ អ្នកអាចរើសកម្ទេចដែលជ្រុះនៅក្បែរអ្នក។
-
ចូលរួមសម្អាតនិងថែទាំសាលប្រជុំជាទៀងទាត់។ បើមានអ្នកជួយកាន់តែច្រើន នោះនឹងធ្វើឲ្យមានអំណរ និងជួយសម្រាលកិច្ចការគ្នា។—lv ទំ. ១០៧ វ. ១៨
-
គាំទ្រខាងលុយកាក់។ សូម្បីតែវិភាគទានស្ម័គ្រពីចិត្តជា«កាក់ពីរដែលមានតម្លៃតិច» ក៏ព្រះយេហូវ៉ាពេញចិត្តដែរ។—ម៉ាក. ១២:៤១-៤៤
-
ស្ម័គ្រចិត្តជួយសាងសង់និងជួសជុលអគារសម្រាប់គោរពប្រណិប័តន៍ព្រះ បើអ្នកមានកាលៈទេសៈដែលអាចធ្វើបាន។ អ្នកមិនចាំបាច់មានជំនាញខាងសាងសង់នោះឡើយ។