លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

វិធី​បង្រៀន​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ស្តើង​ដំណឹង​ល្អ

វិធី​បង្រៀន​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ស្តើង​ដំណឹង​ល្អ
  1. អាន​សំណួរ​មួយ​ដែល​ជា​អក្សរ​ដិត​ដើម្បី​ជួយ​ម្ចាស់​ផ្ទះ​ផ្ចង់​អារម្មណ៍​ទៅ​លើ​ចំណុច​សំខាន់។

  2. អាន​វគ្គ​ដែល​នៅ​ខាង​ក្រោម​សំណួរ​នោះ។

  3. អាន​បទ​គម្ពីរ​ដែល​សរសេរ​ថា​សូម​អាន ហើយ​សួរ​សំណួរ​យ៉ាង​ប៊ិន​ប្រសប់ ដើម្បី​ឲ្យ​ម្ចាស់​ផ្ទះ​ដឹង​ថា​បទ​គម្ពីរ​ទាំង​នោះ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ដែល​ជា​អក្សរ​ដិត។

  4. បើ​មាន​វគ្គ​បន្ត​បន្ទាប់​ក្រោម​សំណួរ​ដែល​ជា​អក្សរ​ដិត សូម​ធ្វើ​តាម​វិធី​ទី២​និង​ទី៣។ បើ​មាន​វីដេអូ​ក្នុង​គេហទំព័រ​jw.org/km ដែល​ទាក់​ទង​នឹង​សំណួរ​ដែល​ជា​អក្សរ​ដិត សូម​ចាក់​ឲ្យ​ម្ចាស់​ផ្ទះ​មើល​ក្នុង​អំឡុង​ពេល​ពិគ្រោះ​ជា​មួយ​នឹង​គាត់។

  5. ដើម្បី​ប្រាកដ​ថា​ម្ចាស់​ផ្ទះ​យល់​ចំណុច​សំខាន់​ឬ​យ៉ាង​ណា សុំ​ឲ្យ​គាត់​ឆ្លើយ​ចំពោះ​សំណួរ​ដែល​ជា​អក្សរ​ដិត​នោះ​ម្ដង​ទៀត។