លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្តសាសនិក

តើអ្នកអាចរៀនអ្វីពីបងប្អូនវ័យចាស់?

តើអ្នកអាចរៀនអ្វីពីបងប្អូនវ័យចាស់?

ក្នុង​ក្រុម​ជំនុំ​របស់​យើង យើង​មាន​បង​ប្អូន​ប្រុស​ស្រី​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ។ យើង​អាច​រៀន​ពី​របៀប​ដែល​ពួក​គាត់​បាន​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា។ យើង​អាច​សួរ​ពួក​គាត់​អំពី​ប្រវត្តិ​របស់​អង្គ​ការ​ព្រះ​យេហូវ៉ា ហើយ​អំពី​ការ​ពិបាក​ដែល​ពួក​គាត់​បាន​ជួប​និង​យក​ឈ្នះ​ដោយ​សារ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ យើង​ក៏​ប្រហែល​អាច​អញ្ជើញ​បង​ប្អូន​ទាំង​នេះ​ណា​ម្នាក់​ឲ្យ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ហើយ​សុំ​ឲ្យ​គាត់​ប្រាប់​យើង​អំពី​បទ​ពិសោធន៍​ខ្លះ​ៗ។

បើ​បង​ប្អូន​ជា​អ្នក​ដែល​បាន​បម្រើ​ព្រះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ សូម​សុខ​ចិត្ត​ប្រាប់​គ្រិស្ត​សាសនិក​ដែល​ក្មេង​ជាង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក។ យ៉ាកុប​និង​យ៉ូសែប​បាន​ប្រាប់​កូន​ចៅ​អំពី​បទ​ពិសោធន៍​របស់​ខ្លួន។ (​លោ. ៤៨:២១, ២២; ៥០:២៤, ២៥​) ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មេ​គ្រួសារ​បង្រៀន​កូន​ៗ​អំពី​ការ​អស្ចារ្យ​របស់​លោក។ (​ចោ. ៤:៩, ១០; ទំនុក. ៧៨:៤​-​៧​) នៅ​សព្វ​ថ្ងៃ​នេះ ឪ​ពុក​ម្ដាយ​និង​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​អាច​ប្រាប់​ប្អូន​ៗ​វ័យ​ក្មេង​អំពី​ការ​អស្ចារ្យ​ដែល​ពួក​គាត់​បាន​ឃើញ​ព្រះ​យេហូវ៉ា​បាន​សម្រេច​តាម​រយៈ​អង្គ​ការ​របស់​លោក។

សូម​ទស្សនា​វីដេអូ​ចូរ​រក្សា​សាមគ្គី​ភាព​ពេល​នៅ​ក្រោម​ការ​ដាក់​បម្រាម រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ការិយាល័យ​សាខា​អូទ្រីស​បាន​ជួយ​បង​ប្អូន​រួម​ជំនឿ​នៅ​ប្រទេស​ខ្លះ​ដែល​គេ​ដាក់​បម្រាម​យ៉ាង​ដូច​ម្ដេច?

  • តើ​បង​ប្អូន​នៅ​ប្រទេស​ទាំង​នេះ​បាន​ធ្វើ​អ្វី​ដើម្បី​រក្សា​ឲ្យ​មាន​ជំនឿ​រឹង​មាំ?

  • ហេតុ​អ្វី​បាន​ជា​អ្នក​ផ្សព្វ​ផ្សាយ​ជា​ច្រើន​នាក់​នៅ​ប្រទេស​រ៉ូម៉ានី​បាន​បែក​ចេញ​ពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា ហើយ​តើ​ពួក​គេ​បាន​ត្រឡប់​មក​វិញ​យ៉ាង​ដូច​ម្ដេច?

  • តើ​បទ​ពិសោធន៍​ទាំង​នេះ​បាន​ពង្រឹង​ជំនឿ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

ចូរ​រៀន​អ្វី​ដ៏​អស្ចារ្យ​ពី​បង​ប្អូន​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ ហើយ​នេះ​នឹង​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​លោក!