លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

ចូរ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ដោយ​សរសេរ​សំបុត្រ​យ៉ាង​ល្អ

ចូរ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ដោយ​សរសេរ​សំបុត្រ​យ៉ាង​ល្អ

ហេតុ​អ្វី​សំខាន់: សៀវភៅ​កូរិនថូស​ទី១​គឺ​ជា​សំបុត្រ​មួយ​ក្នុង​ចំណោម​សំបុត្រ​១៤​ដែល​សរសេរ​ដោយ​សាវ័ក​ប៉ូល ដើម្បី​លើក​ទឹក​ចិត្ត​គ្រិស្ដ​សាសនិក​ឯ​ទៀត។ ពេល​អ្នក​ណា​ម្នាក់​សរសេរ​សំបុត្រ នោះ​គាត់​អាច​មាន​ពេល​ដើម្បី​ជ្រើស​រើស​ពាក្យ​ដែល​គាត់​សរសេរ ហើយ​អាច​ឲ្យ​អ្នក​ទទួល អាន​ម្ដង​ហើយ​ម្ដង​ទៀត។ សំបុត្រ​គឺ​ជា​របៀប​ល្អ​មួយ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​សាច់​ញាតិ​និង​មនុស្ស​ដែល​យើង​ស្គាល់។ ការ​សរសេរ​សំបុត្រ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដែល​មិន​អាច​និយាយ​ជា​មួយ​ដោយ​ផ្ទាល់​ដែរ។ ជា​ឧទាហរណ៍ ប្រហែល​ជា​មាន​អ្នក​ណា​ម្នាក់​បង្ហាញ​ចំណាប់​អារម្មណ៍ តែ​មិន​សូវ​នៅ​ផ្ទះ។ យើង​ប្រហែល​ជា​ពិបាក​ជួប​មនុស្ស​ខ្លះ​ដែល​នៅ​ក្នុង​តំបន់​ផ្សាយ​យើង ដោយ​សារ​ពួក​គេ​រស់​នៅ​ក្នុង​អគារ​ឬ​បុរី​ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នក​ក្រៅ​ចូល ឬ​ក៏​កន្លែង​ដាច់​ស្រយាល។ តើ​យើង​គួរ​ចង​ចាំ​ចំណុច​អ្វី​ខ្លះ ជា​ពិសេស​ពេល​ដែល​សរសេរ​សំបុត្រ​ទៅ​អ្នក​ដែល​មិន​ស្គាល់?

របៀប​អនុវត្ត:

  • សរសេរ​អ្វី​ដែល​អ្នក​នឹង​និយាយ​បើ​ជួប​ផ្ទាល់។ ជា​បឋម សូម​ណែនាំ​ខ្លួន ហើយ​សរសេរ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​មូលហេតុ​ដែល​អ្នក​សរសេរ​សំបុត្រ​នេះ។ ប្រហែល​ជា​អាច​សួរ​សំណួរ​មួយ​ទៅ​បុគ្គល​នោះ​ដើម្បី​ឲ្យ​គាត់​គិត ហើយ​ប្រាប់​គាត់​អំពី​គេហទំព័រ​យើង។ រួច​មក សូម​ប្រាប់​គាត់​អំពី​កម្ម​វិធី​បង្រៀន​គម្ពីរ​តាម​ផ្ទះ ឬ​លើក​ឡើង​អំពី​ចំណង​ជើង​នៃ​ជំពូក​ខ្លះ​ពី​សៀវភៅ​សិក្សា​ណា​មួយ​របស់​យើង។ ម្យ៉ាង​ទៀត អ្នក​អាច​ភ្ជាប់​ជា​មួយ​នឹង​កាតវីស៊ីត លិខិត​អញ្ជើញ ឬ​ខិត្តប័ណ្ណ​ជា​ដើម

  • សរសេរ​យ៉ាង​ខ្លី។ សំបុត្រ​របស់​អ្នក​គួរ​ខ្លី​ល្មម បើ​មិន​ដូច្នេះ​ទេ បុគ្គល​ដែល​ទទួល​សំបុត្រ​របស់​អ្នក​ប្រហែល​ជា​ធុញ​ទ្រាន់​មិន​ចង់​អាន​ទៀត (​សូម​មើលសំបុត្រ​គំរូ​)

  • អាន​ឡើង​វិញ​ដើម្បី​ប្រាកដ​ថា​គ្មាន​កំហុស និង​ស្រួល​អាន។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​សរសេរ​ព័ត៌មាន​ល្អ​ៗ មិន​ធ្វើ​ឲ្យ​ទើស​ចិត្ត ហើយ​ឲ្យ​អ្នក​ទទួល​មាន​អារម្មណ៍​កក់​ក្ដៅ។ នៅ​ប្រទេស​ខ្លះ ត្រូវ​បិទ​តែម​នៅ​លើ​សំបុត្រ