លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

សំបុត្រគំរូ

សំបុត្រគំរូ
  • ប្រើ​អាសយដ្ឋាន​របស់​អ្នក។ បើ​អ្នក​មាន​អារម្មណ៍​ថា​គឺ​មិន​ល្អ​ទេ​ឲ្យ​អ្នក​ប្រើ​អាសយដ្ឋាន​របស់​ខ្លួន អ្នក​អាច​ប្រើ​អាសយដ្ឋាន​សាល​ប្រជុំ​បាន បើ​អ្នក​ចាស់​ទុំ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ។ ក៏​ប៉ុន្តែ អ្នក​មិន​គួរ​ប្រើ​អាសយដ្ឋាន​របស់​ការិយាល័យ​សាខា​ដើម្បី​ទទួល​សំបុត្រ​វិញ​ឡើយ។

  • ប្រើ​ឈ្មោះ​របស់​បុគ្គល​នោះ​បើ​អ្នក​ស្គាល់។ នេះ​នឹង​ជៀស​វាង​ការ​ភាន់​ច្រឡំ​ថា​សំបុត្រ​របស់​អ្នក​គឺ​ជា​ក្រដាស​ផ្សាយ​ពាណិជ្ជកម្ម។

  • សូម​យក​ចិត្ត​ទុក​ដាក់​នឹង​អក្ខរាវិរុទ្ធ វេយ្យាករណ៍ និង​សញ្ញា​ផ្សេង​ៗ។ សំបុត្រ​គួរ​តែ​មើល​ទៅ​ស្អាត​បាត មាន​របៀប និង​មិន​ទក់។ បើ​សរសេរ​ដោយ​ដៃ គួរ​តែ​សរសេរ​ឲ្យ​ស្រួល​អាន។ មិន​គួរ​ប្រើ​ពាក្យ​សាមញ្ញ​ពេក​ឬ​ផ្លូវ​ការ​ពេក​ដែរ។

សំបុត្រ​គំរូ​នៅ​ទំព័រ​នេះ​បង្ហាញ​អំពី​ចំណុច​ទាំង​នេះ។ នេះ​មិន​មាន​ន័យ​ថា​ត្រូ​វ​សរសេរ​ពាក្យ​ដដែល​ៗ​រាល់​ដង​ដែល​អ្នក​សរសេរ​សំបុត្រ​ទៅ​អ្នក​ណា​ម្នាក់​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​ទេ។ សូម​កែ​សម្រួល​សំបុត្រ​របស់​អ្នក​ស្រប​តាម​គោល​បំណង​នៃ​សំបុត្រ ស្ថានភាព​ក្នុង​តំបន់​និង​វប្បធម៌។