លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

ចូរ​ប្រើ​វីដេអូ​ដើម្បី​បង្រៀន​សិស្ស​គម្ពីរ

ចូរ​ប្រើ​វីដេអូ​ដើម្បី​បង្រៀន​សិស្ស​គម្ពីរ

ការ​បង្ហាញ​អ្វី​មួយ​ដូច​ជា​រូប​ភាព​ជា​ដើម​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ចាប់​អារម្មណ៍ ស្រួល​យល់ និង​ចាំ​អ្វី​ដែល​គាត់​បាន​រៀន។ ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្រៀន​ដ៏​ឧត្តម​របស់​យើង​បាន​ធ្វើ​ដូច្នេះ​ដើម្បី​បង្រៀន​មេ​រៀន​សំខាន់​ៗ។ (​លោ. ១៥:៥; យេ. ១៨:១​-​៦​) លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ (​ម៉ាថ. ១៨:២​-​៦; ២២:១៩​-​២១​) ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ វីដេអូ​គឺ​មាន​ប្រយោជន៍​ណាស់។ តើ​អ្នក​កំពុង​ប្រើ​វីដេអូ​ដោយ​ប៉ិន​ប្រសប់​ពេល​បង្រៀន​សិស្ស​គម្ពីរ​ឬ​ទេ?

វីដេអូ​១០​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ជួយ​យើង​បង្រៀន​មេ​រៀន​ក្នុង​សៀវភៅ​ស្ដើង​ព្រះ​មាន​ដំណឹង​ល្អ​សម្រាប់​យើង! ជា​ទូ​ទៅ ចំណង​ជើង​វីដេអូ​នីមួយ​ៗ​ជាប់​ទាក់​ទង​ទៅ​នឹង​សំណួរ​ណា​មួយ​ដែល​ជា​អក្សរ​ដិត​នៅ​ក្នុង​សៀវភៅ​ស្ដើង​នេះ។ សៀវភៅ​ស្ដើង​នេះ​ដែល​ជា​ឯកសារ​អេឡិចត្រូនិក​នៅ​ក្នុង​គេហទំព័រ​jw.org® មាន​ភ្ជាប់​ជា​មួយ​នឹង​វីដេអូ​ផ្សេង​ៗ​ដែល​រំលឹក​យើង​អំពី​ការ​បង្ហាញ​វីដេអូ​នីមួយ​ៗ​នោះ។ បន្ថែម​ទៅ​ទៀត មាន​វីដេអូ​ឯ​ទៀត​ដែល​យើង​អាច​ប្រើ​ដើម្បី​បង្រៀន​បន្ថែម​សម្រាប់​សៀវភៅ​ផ្សេង​ៗ​នៅ​ក្នុង​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ។

តើ​អ្នក​កំពុង​ពិគ្រោះ​ប្រធានបទ​ក្នុង​គម្ពីរ​ដែល​សិស្ស​របស់​អ្នក​ប្រហែល​ពិបាក​យល់​ឬ​ទេ? ឬ​តើ​សិស្ស​របស់​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ណា​មួយ​ឬ​ទេ? សូម​ស្រាវ​ជ្រាវ​តាម​រយៈ​ផ្នែក​វីដេអូ​ក្នុង​jw.org®និង​JW​ទូរទស្សន៍​ដើម្បី​រក​វីដេអូ​មួយ​ដែល​មាន​ប្រយោជន៍​ដល់​គាត់។ ប្រហែល​អ្នក​និង​សិស្ស​របស់​អ្នក​អាច​មើល​វីដេអូ​មួយ​ជា​មួយ​គ្នា បន្ទាប់​មក​ពិគ្រោះ​វីដេអូ​នោះ។

វីដេអូ​ថ្មី​ៗ​ចេញ​ជា​រៀង​រាល់​ខែ។ ពេល​អ្នក​មើល​វីដេអូ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​វីដេអូ​នោះ​ពេល​បង្រៀន​អ្នក​ឯ​ទៀត។