លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​សន្ទនា​គំរូ

ការ​សន្ទនា​គំរូ

●○○ការ​ជួប​លើក​ដំបូង

សំណួរ: តើ​ព្រះ​មាន​គោល​បំណង​អ្វី​សម្រាប់​មនុស្សជាតិ?

បទ​គម្ពីរ: លោ. ១:២៨

សំណួរ​លើក​ក្រោយ: តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​នឹង​សម្រេច​គោល​បំណង​លោក​សម្រាប់​មនុស្សជាតិ?

○●○ការ​ត្រឡប់​ទៅ​ជួប​លើក​ទី១

សំណួរ: តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​នឹង​សម្រេច​គោល​បំណង​លោក​សម្រាប់​មនុស្សជាតិ?

បទ​គម្ពីរ: អេ. ៥៥:១១

សំណួរ​លើក​ក្រោយ: តើ​ជីវិត​មនុស្ស​នឹង​ទៅ​ជា​យ៉ាង​ណា​ពេល​ព្រះ​សម្រេច​គោល​បំណង​របស់​លោក?

○○●ការ​ត្រឡប់​ទៅ​ជួប​លើក​ទី២

សំណួរ: តើ​ជីវិត​មនុស្ស​នឹង​ទៅ​ជា​យ៉ាង​ណា​ពេល​ព្រះ​សម្រេច​គោល​បំណង​របស់​លោក?

បទ​គម្ពីរ: ទំនុក. ៣៧:១០, ១១

សំណួរ​លើក​ក្រោយ: តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សន្យា​របស់​ព្រះ?

សកម្មភាព​ពិសេស​ក្នុង​ការ​ចែក​ចាយ​លិខិត​អញ្ជើញ​សម្រាប់​ពិធី​រំលឹក (​ថ្ងៃ​ទី​២៣ ខែ​មីនា–ថ្ងៃ​ទី​១៩ ខែ​មេសា​):

យើង​ចង់​អញ្ជើញ​លោក​អ្នក​ឲ្យ​មក​ចូល​រួម​ពិធី​ដ៏​សំខាន់​មួយ។ យើង​សុំ​ជូន​លិខិត​អញ្ជើញ​មួយ។ នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក នឹង​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​រំលឹក​មរណភាព​លោក​យេស៊ូ​គ្រិស្ដ។ លិខិត​អញ្ជើញ​នេះ​ប្រាប់​អំពី​ពេល​វេលា​និង​ទី​កន្លែង​នៃ​កម្ម​វិធី​ពិសេស​នេះ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តំបន់​ដែល​លោក​អ្នក​រស់​នៅ។ យើង​ក៏​ចង់​អញ្ជើញ​លោក​អ្នក​ឲ្យ​ចូល​រួម​ស្តាប់​សុន្ទរកថា​នៅ​មួយ​អាទិត្យ​មុន​ពិធី​រំលឹក ដែល​មាន​ប្រធាន​ថា ​«​ចូរ​ព្យាយាម​ឲ្យ​បាន​ជីវិត​ដ៏​ពិត​ប្រាកដ!​»។

សំណួរ​លើក​ក្រោយ​សម្រាប់​អ្នក​ចាប់​អារម្មណ៍: ហេតុ​អ្វី​លោក​យេស៊ូ​ស្លាប់?