លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្តសាសនិក

ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ផ្សព្វផ្សាយដល់មនុស្សងងឹតភ្នែក

ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ផ្សព្វផ្សាយដល់មនុស្សងងឹតភ្នែក

ហេតុ​អ្វី​នេះ​ជា​រឿង​សំខាន់: មនុស្ស​ងងឹត​ភ្នែក​ជា​ច្រើន​មិន​មាន​អារម្មណ៍​ស្រួល​ក្នុង​ការ​និយាយ​ជា​មួយ​អ្នក​ដែល​មិន​ស្គាល់​នោះ​ទេ។ នេះ​តម្រូវ​ឲ្យ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ។ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដែល​ងងឹត​ភ្នែក។ (​លេវី ១៩:១៤​) យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា ដោយ​ជួយ​មនុស្ស​ងងឹត​ភ្នែក​ឲ្យ​រៀន​អំពី​លោក។

របៀប​អនុវត្ត:

  • «​ស្វែង​រក​»​មនុស្ស​ងងឹត​ភ្នែក។ (​ម៉ាថ ១០:១១​) តើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​មាន​សាច់​ញាតិ​ជា​មនុស្ស​ងងឹត​ភ្នែក​ឬ​ទេ? តើ​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​មាន​សាលា​ឬ​កន្លែង​ឯ​ទៀត​ដែល​ចង់​បាន​សៀវភៅ​ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង​សម្រាប់​អ្នក​ពិការ​ភ្នែក​ឬ​ទេ?

  • បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់។ ពេល​ដែល​អ្នក​បង្ហាញ​ភាព​រាក់​ទាក់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ងងឹត​ភ្នែក នេះ​នឹង​ធ្វើ​ឲ្យពួក​គេ​មាន​អារម្មណ៍​ស្រួល​ក្នុង​ការ​ទាក់​ទង​ជា​មួយ​នឹង​អ្នក។ សូម​ព្យាយាម​ចាប់​ផ្ដើម​ការ​សន្ទនា​អំពី​ប្រធានបទ​ដែល​គេ​ស្គាល់​ជា​ទូ​ទៅ​ក្នុង​តំបន់

  • ផ្ដល់​សៀវភៅ​ដែល​ជួយ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា។ ដើម្បី​ជួយ​អ្នក​ដែល​ងងឹត​ភ្នែក​ឬ​មើល​មិន​សូវ​ច្បាស់​នោះ អង្គការ​របស់​យើង​បាន​បង្កើត​សៀវភៅ​ក្នុង​ទម្រង់​ផ្សេង​ៗ។ សូម​សួរ​ពួក​គេ​ម្នាក់​ៗ​ថា តើ​ពួក​គេ​ចង់​រៀន​តាម​របៀប​ណា។ អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​គួរ​តែ​បញ្ជាក់​ថា អ្នក​ផ្សាយ​អាច​ស្នើ​សុំសៀវភៅ​សម្រាប់​អ្នក​ងងឹត​ភ្នែក​បាន