យ៉ាកុបរៀបអាពាហ៍ពិពាហ៍
យ៉ាកុបមិនបានដឹងទុកជាមុនអំពីទុក្ខលំបាកដែលគាត់ត្រូវប្រឈមមុខពេលរៀបអាពាហ៍ពិពាហ៍ទេ។ រ៉ាជែលនិងលេអាបានក្លាយទៅជាគូប្រជែងនឹងគ្នា។ (លោ ២៩:៣២; ៣០:១, ៨) ទោះជាមានទុក្ខលំបាកយ៉ាងណាក៏ដោយ យ៉ាកុបបានឃើញថា ព្រះយេហូវ៉ាតែងតែជួយគាត់ជានិច្ច។ (លោ ៣០:២៩, ៣០, ៤៣) នៅទីបំផុតកូនចៅរបស់គាត់បានក្លាយទៅជាប្រជាជាតិអ៊ីស្រាអែល។—រស់ ៤:១១
នៅសម័យរបស់យើងនេះ ពួកអ្នកដែលសម្រេចចិត្តរៀបការនឹងជួបការពិបាកផ្សេងៗជាមិនខាន។ (១កូ ៧:២៨) ទោះជាយ៉ាងនោះក៏ដោយ ពួកគេអាចទទួលបានជោគជ័យក្នុងចំណងអាពាហ៍ពិពាហ៍ ហើយនឹងមានសុភមង្គល បើពួកគេធ្វើតាមឱវាទគម្ពីរ ហើយទុកចិត្តលើព្រះយេហូវ៉ា។—សុភ ៣:៥, ៦; អេភ ៥:៣៣