លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្តសាសនិក

តើខ្ញុំនឹងអញ្ជើញអ្នកណាខ្លះ?

តើខ្ញុំនឹងអញ្ជើញអ្នកណាខ្លះ?

រៀង​រាល់​ឆ្នាំ យើង​ខំ​ប្រឹង​អញ្ជើញ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​ឲ្យ​ចូល​រួម​ពិធី​រំលឹក​ជា​មួយ​យើង។ ភាគ​ច្រើន​យើង​មិន​ស្គាល់​ពួក​គេ​នោះ​ទេ។ យើង​ក៏​គួរ​តែ​អញ្ជើញ​មនុស្ស​ដែល​យើង​ស្គាល់​ផង​ដែរ។ មនុស្ស​ដែល​ទទួល​បាន​លិខិត​អញ្ជើញ​ពី​អ្នក​ដែល​គាត់​ស្គាល់​តែង​តែ​ចង់​ចូល​រួម​ច្រើន​ជាង។ (​yb​០៨​-​E ទំ. ១១ វ. ៣; ទំ. ១៤ វ. ១​) តើ​អ្នក​ណា​ខ្លះ​ដែល​អ្នក​អាច​អញ្ជើញ​ឲ្យ​ចូល​រួម​បាន?

  • សាច់​ញាតិ

  • អ្នក​រួម​ការ​ងារ​ឬ​មិត្ត​រួម​ថ្នាក់

  • អ្នក​ជិត​ខាង

  • ការ​ត្រឡប់​ទៅ​ជួប និង​សិស្ស​គម្ពីរ​ពី​មុន​ឬ​ឥឡូវ

ម្យ៉ាង​ទៀត ពួក​អ្នក​ចាស់​ទុំ​នឹង​អញ្ជើញ​អស់​អ្នក​ដែល​អសកម្ម។ ចុះ​យ៉ាង​ណា​បើ​មនុស្ស​ដែល​អ្នក​ស្គាល់​មិន​រស់​នៅ​ក្នុង​តំបន់​របស់​អ្នក? អ្នក​អាច​រក​មើល​ពេល​វេលា​និង​ទី​កន្លែង​ធ្វើ​ពិធី​រំលឹក​នា​កន្លែង​ដែល​គាត់​រស់​នៅ ដោយ​ចុច​លើ​ពាក្យ អំពី​យើង ដែល​មាន​នៅ​លើ​គេ ក្នុង​ទំព័រ​ដើម​នៃ​គេហទំព័រ​jw.org ហើយ​ជ្រើស​រើស​ពាក្យ​«​ពិធី​រំលឹក​»។ កាល​ដែល​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ពិធី​រំលឹក​ឆ្នាំ​នេះ សូម​គិត​អំពី​ពួក​អ្នក​ដែល​អ្នក​អាច​អញ្ជើញ ហើយ​ក្រោយ​មក​សូម​អញ្ជើញ​មនុស្ស​ទាំង​នោះ​ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​រំលឹក។