ថ្ងៃទី១-៧ ខែមេសា
កូរិនថូសទី១ ៧-៩
ចម្រៀងលេខ១៣៦ និងសេចក្ដីអធិដ្ឋាន
ពាក្យផ្ដើម (៣នាទី ឬខ្លីជាង)
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
«ភាពនៅលីវជាអំណោយមួយ»: (១០នាទី)
១កូ. ៧:៣២—គ្រិស្ដសាសនិកដែលនៅលីវអាចផ្ដោតអារម្មណ៍ច្រើនជាងទៅលើកិច្ចបម្រើព្រះយេហូវ៉ា ព្រោះពួកគេមិនមានភារកិច្ចដូចអ្នកដែលបានរៀបការមាននោះទេ (w១១ ១/១ ទំ. ១៩-២០ វ. ៣)
១កូ. ៧:៣៣, ៣៤—គ្រិស្ដសាសនិកដែលបានរៀបការ«ខ្វល់ខ្វាយអំពីអ្វីៗដែលទាក់ទងនឹងពិភពលោកនេះ» (w០៨ ១/៧ ទំ. ៣១ វ. ១)
១កូ. ៧:៣៧, ៣៨—គ្រិស្ដសាសនិកដែលសម្រេចចិត្តថានៅលីវដើម្បីធ្វើច្រើនជាងសម្រាប់ព្រះយេហូវ៉ា នឹង«សម្រេចការបានល្អជាង»គ្រិស្ដសាសនិកដែលបានរៀបការ (w៩៧ ១/១ ទំ. ២០-២១ វ. ១៤)
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ: (៨នាទី)
១កូ. ៧:១១—តើគ្រិស្ដសាសនិកអាចបែកលំនៅសង្វាសពីគូអាពាហ៍ពិពាហ៍របស់ខ្លួននៅក្នុងស្ថានភាពណាខ្លះ? (lv ទំ. ២៥១-២៥៣)
១កូ. ៧:៣៦—ហេតុអ្វីគ្រិស្ដសាសនិកគួររៀបការពេលដែល«មិនក្មេងពេក»? (w០០-E ១៥/៧ ទំ. ៣១ វ. ២)
តើអំណានគម្ពីរសប្ដាហ៍នេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេហូវ៉ា?
តើអ្នកបានរកឃើញចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះ?
អំណានគម្ពីរ: (៤នាទី ឬខ្លីជាង) ១កូ. ៨:១-១៣ (th ចំណុចហាត់រៀនទី៥)
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
ចូរព្យាយាមក្នុងការអាននិងការបង្រៀន: (១០នាទី) ការពិគ្រោះ។ សូមបង្ហាញវីដេអូរបៀបលើកទឹកចិត្តអ្នកស្តាប់ឲ្យពិនិត្យមើលបទគម្ពីរ រួចពិគ្រោះអំពីចំណុចហាត់រៀនទី៤ក្នុងសៀវភៅស្ដើងការបង្រៀន។
សុន្ទរកថា: (៥នាទី ឬខ្លីជាង) w១២ ១៥/១១ ទំ. ២០—ប្រធានបទ: តើពួកអ្នកដែលសម្រេចចិត្តនៅលីវទទួលអំណោយទានជាភាពនៅលីវតាមរបៀបពិសេសឬទេ? (th ចំណុចហាត់រៀនទី១២)
របៀបរស់នៅជាគ្រិស្ដសាសនិក
ចូរប្រើភាពនៅលីវរបស់អ្នកឲ្យមានប្រយោជន៍ច្រើនបំផុត: (១៥នាទី) សូមបង្ហាញវីដេអូ។ រួចសួរសំណួរដូចតទៅ៖ តើគ្រិស្ដសាសនិកដែលនៅលីវជាច្រើននាក់ជួបប្រទះការពិបាកអ្វី? (១កូ. ៧:៣៩) តើកូនស្រីរបស់យែបថាជាគំរូល្អយ៉ាងដូចម្ដេច? តើព្រះយេហូវ៉ាផ្ដល់អ្វីដល់ពួកអ្នកដែលដើរដោយទៀងត្រង់? (ទំនុក. ៨៤:១១) តើសមាជិកក្នុងក្រុមជំនុំអាចលើកទឹកចិត្តអ្នកនៅលីវតាមរបៀបណា? តើគ្រិស្ដសាសនិកដែលនៅលីវអាចធ្វើអ្វីខ្លះក្នុងកិច្ចបម្រើព្រះយេហូវ៉ា?
ការសិក្សាគម្ពីរជាក្រុមជំនុំ: (៣០នាទី) jy ជំ. ៥៣
សើរើកម្មវិធីឡើងវិញ រួចប្រាប់អំពីកម្មវិធីសប្ដាហ៍បន្ទាប់ (៣នាទី)
ចម្រៀងលេខ១៤២ និងសេចក្ដីអធិដ្ឋាន