លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | កូរិនថូស​ទី១ ១០​-​១៣

ព្រះ​យេហូវ៉ា​គឺ​ស្មោះ​ត្រង់

ព្រះ​យេហូវ៉ា​គឺ​ស្មោះ​ត្រង់

១០:១៣

ព្រះ​យេហូវ៉ា​អាច​សម្រេច​ចិត្ត​លុប​បំបាត់​ទុក្ខ​លំបាក ក៏​ប៉ុន្តែ លោក​ច្រើន​តែ​រៀប​ចំ​«​ផ្លូវ​ចេញ​»​ ដោយ​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​បាន។

  • លោក​អាច​ជួយ​យើង​ឲ្យ​គិត​ត្រឹម​ត្រូវ ហើយ​លោក​អាច​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​យើង តាម​រយៈ​បណ្ដាំ​របស់​លោក សកម្មពល​បរិសុទ្ធ​របស់​លោក និង​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​លោក​ផ្ដល់​ឲ្យ។—ម៉ាថ. ២៤:៤៥; យ៉ូន. ១៤:១៦, កំ.ស.; រ៉ូម ១៥:៤

  • លោក​អាច​ណែនាំ​យើង​តាម​រយៈ​សកម្មពល​បរិសុទ្ធ ដែល​អាច​ជួយ​យើង​ឲ្យ​នឹក​ឃើញ​កំណត់​ហេតុ​និង​គោល​ការណ៍​ក្នុង​គម្ពីរ បន្ទាប់​មក​ពិចារណា​អ្វី​ដែល​គួរ​ធ្វើ។—យ៉ូន. ១៤:២៦

  • លោក​អាច​ប្រើ​ទេវតា​របស់​លោក​ដើម្បី​ជួយ​យើង។—ហេ. ១:១៤

  • លោក​អាច​ជួយ​យើង​តាម​រយៈ​បង​ប្អូន​រួម​ជំនឿ។—កូឡ. ៤:១១