លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

តើ​អ្នក​នឹង​រៀប​ចំ​សម្រាប់​ពិធី​រំលឹក​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​នឹង​រៀប​ចំ​សម្រាប់​ពិធី​រំលឹក​យ៉ាង​ដូច​ម្ដេច?

ចាប់​ផ្ដើម​ពី​ឆ្នាំ​នេះ យើង​នឹង​មាន​ពេល​ច្រើន​ជាង​ដើម្បី​រៀប​ចំ​សម្រាប់​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ដ។ ពេល​ពិធី​រំលឹក​ធ្វើ​ឡើង​ចំ​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ នោះ​នឹង​មិន​មាន​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​នៅ​សប្ដាហ៍​នោះ​ឡើយ។ ពេល​ពិធី​រំលឹក​ធ្វើ​ឡើង​ចំ​ថ្ងៃ​សៅរ៍​ឬ​ថ្ងៃ​អាទិត្យ នោះ​នឹង​មិន​មាន​សុន្ទរកថា​សាធារណៈ​និង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​ទេ។ តើ​អ្នក​នឹង​ប្រើ​ពេល​វេលា​ទាំង​នោះ​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​ឬ​ទេ? ដូច​នៅ​សតវត្សរ៍​ទី១​ដែរ គឺ​ត្រូវ​មាន​ការ​រៀប​ចំ​ឲ្យ​បាន​ល្អ​សម្រាប់​ឱកាស​ដ៏​ពិសេស​នេះ។ (​លូក. ២២:៧​-​១៣; km ៣/១៥ ទំ. ១​) ប៉ុន្តែ មាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​គួរ​ធ្វើ​ដើម្បី​យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​កម្ម​វិធី​នេះ។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

  • រំពឹង​គិត​អំពី​សារៈសំខាន់​នៃ​ការ​ចូល​រួម។—១កូ. ១១:២៣​-​២៦

  • អធិដ្ឋាន​និង​គិត​អំពី​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—១កូ. ១១:២៧​-​២៩; ២កូ. ១៣:៥

  • អាន​និង​រំពឹង​គិត​អំពី​បទ​គម្ពីរ​ដែល​រៀប​រាប់​អំពី​អត្ថន័យ​នៃ​ពិធី​រំលឹក។—យ៉ូន. ៣:១៦; ១៥:១៣

អ្នក​ផ្សាយ​ខ្លះ​អាន​និង​រំពឹង​គិត​អំពី​អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​ដែល​មាន​នៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ។ អ្នក​ខ្លះ​ទៀត​អាន​ខ​គម្ពីរ​ដែល​មាន​នៅ​ក្នុង​តារាង។ រីឯ​អ្នក​ខ្លះ​ទៀត​រៀន​សារ​ឡើង​វិញ​នូវ​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ដែល​ពិចារណា​អំពី​ពិធី​រំលឹក ព្រម​ទាំង​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​បង្ហាញ​ចំពោះ​យើង។ ទោះ​ជា​អ្នក​សិក្សា​ប្រធានបទ​ណា​ក៏​ដោយ សូម​ឲ្យ​ព័ត៌មាន​នោះ​ជួយ​អ្នក​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក។