លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

«ចូរចោលព្រះដទៃទាំងប៉ុន្មាន»

«ចូរចោលព្រះដទៃទាំងប៉ុន្មាន»

យ៉ាកុប​ដឹង​ថា ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍ ទោះ​ជា​នៅ​ពេល​នោះ មិន​ទាន់​មាន​ច្បាប់​ហាម​មិន​ឲ្យ​គោរព​បូជា​រូប​ព្រះ​ក៏​ដោយ។ (​និក្ខ. ២០:៣​-​៥​) ដូច្នេះ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ប្រាប់​យ៉ាកុប​ឲ្យ​ត្រឡប់​ទៅ​ក្រុង​បេតអែល​នោះ យ៉ាកុប​បាន​ប្រាប់​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ឲ្យ​បំបាត់​ចោល​រូប​ព្រះ​ណា​ក៏​ដោយ​ដែល​ពួក​គេ​មាន។ រួច​យ៉ាកុប​បាន​បោះ​ចោល​រូប​ព្រះ​ផ្សេង​ៗ មាន​ទាំង​ក្រវិល​ដែល​មនុស្ស​ចាត់​ទុក​ថា​ជា​ខ្សែ​កថា​សម្រាប់​ការ​ពារ​ខ្លួន។ (​លោ. ៣៥:១​-​៤​) យើង​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​ការ​ប្រព្រឹត្ត​របស់​យ៉ាកុប។

នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​ឲ្យ​ព្រះ​យេហូវ៉ា​នូវ​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក​យ៉ាង​ដូច​ម្ដេច? រឿង​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ជៀស​ចេញ​ពី​អ្វី​ណា​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​រូប​ព្រះ​ឬ​មន្តអាគម។ នេះ​រួម​បញ្ចូល​ការ​បោះ​ចោល​នូវ​របស់​ណា​ដែល​ទាក់​ទង​នឹង​មន្តអាគម ហើយ​យើង​ត្រូវ​ពិនិត្យ​និង​ជ្រើស​រើស​ការ​កម្សាន្ត​ដោយ​ប្រុង​ប្រយ័ត្ន។ ជា​ឧទាហរណ៍ សូម​សួរ​ខ្លួន​អ្នក​ថា: ‹តើ​ខ្ញុំ​កំពុង​មើល​សៀវភៅ​ឬ​ភាពយន្ត​ដែល​ទាក់​ទង​នឹង​រឿង​ខ្មោច​ព្រាយ​បិសាច​ឬ​ទេ? តើ​ការ​កម្សាន្ត​របស់​ខ្ញុំ​ទាក់​ទង​នឹង​អំពើ​មន្តអាគម​និង​វេទមន្ត​ឬ​ទេ?› យើង​ត្រូវ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​ស្អប់។—ទំនុក. ៩៧:១០

សូម​ទស្សនា​វីដេអូ​ឈុត​សម្ដែង​«​ចូរ​តស៊ូ​នឹង​មេ​កំណាច​»ហើយ​ក្រោយ​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​មាន​បញ្ហា​អ្វី​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​សិស្ស​គម្ពីរ​ឈ្មោះ​ផាលេសា?

  • ពេល​មាន​បញ្ហា​ដែល​ទាក់​ទង​រឿង​មន្តអាគម ហេតុ​អ្វី​ការ​រក​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​គឺ​ជា​ការ​ឈ្លាស​វៃ?

  • ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​តស៊ូ​នឹង​មេ​កំណាច—យ៉ា. ៤:៧, ៨

    បើ​យើង​ចង់​ទទួល​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា តើ​អ្វី​ដែល​យើង​ត្រូវ​បំបាត់​ចោល?

  • តើ​ផាលេសា​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី?

  • ក្នុង​តំបន់​ដែល​អ្នក​រស់​នៅ តើ​មាន​វិធី​អ្វី​ខ្លះ​ដើម្បី​ជៀស​វាង​ពី​ឥទ្ធិពល​របស់វិញ្ញាណកំណាច?