លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការសន្ទនាគំរូ

ការសន្ទនាគំរូ

●○○ ការ​ជួប​លើក​ដំបូង

សំណួរ: តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​សម្រាប់​មនុស្សជាតិ?

បទ​គម្ពីរ: លោ. ១:២៨

សំណួរ​លើក​ក្រោយ: តើ​តាម​របៀប​ណា​យើង​អាច​ដឹង​ថា ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក​សម្រាប់​មនុស្សជាតិ?

○●○ ការ​ត្រឡប់​ទៅ​ជួប​លើក​ទី១

សំណួរ: តើ​តាម​របៀប​ណា​យើង​អាច​ដឹង​ថា ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក​សម្រាប់​មនុស្សជាតិ?

បទ​គម្ពីរ: អេ. ៥៥:១១

សំណួរ​លើក​ក្រោយ: តើ​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា ពេល​ដែល​ព្រះ​សម្រេច​គោល​បំណង​របស់​លោក?

○○● ការ​ត្រឡប់​ទៅ​ជួប​លើក​ទី​២

សំណួរ: តើ​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា ពេល​ដែល​ព្រះ​សម្រេច​គោល​បំណង​របស់​លោក?

បទ​គម្ពីរ: ទំនុក. ៣៧:១០, ១១

សំណួរ​លើក​ក្រោយ: តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សន្យា​របស់​ព្រះ?

ការ​ចែក​ចាយ​លិខិត​អញ្ជើញ​សម្រាប់​ពិធី​រំលឹក (ថ្ងៃ​ទី​១៤ ខែ​មីនា–ថ្ងៃ​ទី៧ ខែ​មេសា):

​«​យើង​ចង់​អញ្ជើញ​លោក​អ្នក​ឲ្យ​មក​ចូល​រួម​ក្នុង​កម្ម​ពិធី​ដ៏​ពិសេស​មួយ ដែល​មាន​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក​នឹង​ចូល​រួម។ នេះ​ជា​ពិធី​រំលឹក​មរណភាព​លោក​យេស៊ូ​គ្រិស្ត​»។ ជូន​លិខិត​អញ្ជើញ​ទៅ​ម្ចាស់​ផ្ទះ។ ​«​លិខិត​អញ្ជើញ​នេះ​ប្រាប់​អំពី​ពេល​វេលា​និង​ទី​កន្លែង​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តំបន់​លោក​អ្នក​រស់​នៅ។ យើង​ក៏​អញ្ជើញ​លោក​អ្នក​ឲ្យ​ចូល​រួម​ស្ដាប់​សុន្ទរកថា​ពិសេស​នៅ​មួយ​អាទិត្យ​មុន​ពិធី​រំលឹក​»។

សំណួរ​លើក​ក្រោយ​សម្រាប់​អ្នក​ចាប់​អារម្មណ៍: ហេតុ​អ្វី​លោក​យេស៊ូ​ស្លាប់?