លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ពេល​រៀប​គម្រោង​សម្រាប់​អាពាហ៍​ពិពាហ៍ សូម​ជៀស​វាង​ពី​ឥទ្ធិពល​របស់​ពិភព​លោក​នេះ

ពេល​រៀប​គម្រោង​សម្រាប់​អាពាហ៍​ពិពាហ៍ សូម​ជៀស​វាង​ពី​ឥទ្ធិពល​របស់​ពិភព​លោក​នេះ

ពេល​គ្រិស្ត​សាសនិក​មួយ​គូ​កំពុង​រៀប​គម្រោង​សម្រាប់​អាពាហ៍​ពិពាហ៍ ពួក​គេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​រឿង​ផ្សេង​ៗ​ជា​ច្រើន។ ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​មាន​សម្ពាធ ដោយ​សារ​ពួក​គេ​ត្រូវ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ក្នុង​សង្គម​ឬ​មជ្ឈដ្ឋាន​ដែល​ពួក​គេ​កំពុង​រស់​នៅ។ មិត្ត​ភក្ដិ​និង​សមាជិក​ក្នុង​ក្រុម​គ្រួសារ ក៏​ប្រហែល​ជា​មាន​គំនិត​រៀង​ៗ​ខ្លួន​ស្តី​អំពី​អ្វី​ដែល​ពួក​គេ​ចង់​ឲ្យ​មាន​នៅ​ក្នុង​កម្ម​វិធី​អាពាហ៍​ពិពាហ៍​នោះ។ តើ​មាន​គោល​ការណ៍​គម្ពីរ​ណា​ដែល​នឹង​ជួយ​គ្រិស្ត​សាសនិក​មួយ​គូ ឲ្យ​រៀប​ចំ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ ដោយ​មិន​ឲ្យ​ពួក​គេ​ស្ដាយ​ក្រោយ និង​ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស?

សូម​ទស្សនា​វីដេអូ​អាពាហ៍​ពិពាហ៍​ដែល​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា ហើយ​ក្រោយ​មក សូម​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​តាម​របៀប​ណា​ខ​គម្ពីរ​ខាង​ក្រោម​នេះ​បាន​ជួយ បង​ប្រុស​នីក និង​បង​ស្រី​ជូលីណា?

  • ហេតុ​អ្វី​គូ​ដែល​នឹង​រៀប​អាពាហ៍​ពិពាហ៍​គួរ​ជ្រើស​រើស​បង​ប្រុស​ដែល​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​ឲ្យ​ធ្វើ​ជា​«​អ្នក​ចាត់​ចែង​ពិធី​»​?—យ៉ូន. ២:៩, ១០

  • តើ​បង​ប្រុស​នីក និង​បង​ស្រី​ជូលីណា​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​រឿង​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី​ពួក​គាត់​បាន​សម្រេច​ចិត្ត​ដូច្នោះ?

  • តើ​នរណា​ទទួល​ខុស​ត្រូវ​ចំពោះ​ពិធី​មង្គល​ការ​និង​ពិធី​បរិភោគ​ការ?—w​០៦ ១/១១ ទំ. ២១ វ. ១០