«ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក»
-
«ផ្កាយប្រាំពីរ»: អ្នកចាស់ទុំដែលបានត្រូវរើសតាំង និងពួកអ្នកចាស់ទុំទាំងអស់
-
«នៅក្នុងដៃស្ដាំ[លោកយេស៊ូ]»: ផ្កាយគឺនៅក្រោមការគ្រប់គ្រង អំណាច និងការណែនាំរបស់លោកយេស៊ូទាំងស្រុង។ បើក្នុងចំណោមក្រុមអ្នកចាស់ទុំមានអ្នកចាស់ទុំណាម្នាក់ត្រូវការការកែតម្រង់ នោះលោកយេស៊ូស្គាល់អំពីរបៀបនិងពេលដែលលោកនឹងកែតម្រង់គាត់
-
«ជើងចង្កៀងមាសទាំងប្រាំពីរ»: ក្រុមជំនុំគ្រិស្តសាសនិកគឺដូចជាជើងចង្កៀងដែលបញ្ចេញពន្លឺក្នុងត្រសាល។ ក្រុមជំនុំគ្រិស្តសាសនិកបញ្ចេញពន្លឺនៃសេចក្ដីពិតពីព្រះ។ (ម៉ាថ. ៥:១៤) លោកយេស៊ូ«ដើរនៅកណ្ដាល»នៃជើងចង្កៀងទាំងនោះ នេះមានន័យថាលោកត្រួតត្រាលើសកម្មភាពរបស់ក្រុមជំនុំទាំងឡាយ