លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ

ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ

ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ផ្ដល់​អាហារ​ដល់​យើង​«​តាម​ត្រូវ​ពេល​»​ នេះ​បង្ហាញ​ថា​អ្នក​ដែល​កំពុង​ណែនាំ​ខ្ញុំ​បម្រើ​នោះ ពោល​ល​គឺ​ព្រះ​យេហូវ៉ា លោក​ដឹង​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ពង្រឹង​ជំនឿ។ (​ម៉ាថ. ២៤:៤៥​) ក្នុង​ចំណោម​អ្វី​ៗ​ទាំង​នោះ មាន​មហា​សន្និបាត​តាម​ភូមិ​ភាគ និង​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក។ នេះ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​កំពុង​ដឹក​នាំ​ពួក​គាត់។

សូម​ទស្សនា​វីដេអូ​សេចក្ដី​រាយ​ការណ៍​ពី​គណៈ​កម្មាធិការ​ខាង​ការ​បង្រៀន ឆ្នាំ​២០១៧ រួច​មក​សូម​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​អ្នក​ណា​គួរ​ទទួល​ការ​សរសើរ​សម្រាប់​មហា​សន្និបាត​តាម​ត្រូវ​ពេល​ដែល​យើង​មាន ហើយ​ហេតុ​អ្វី?

  • តើ​កិច្ច​ការ​សម្រាប់​មហា​សន្និបាត​បាន​ត្រូវ​រៀប​ចំ​ឡើង​ចាប់​តាំង​ពី​ពេល​ណា?

  • តើ​ការ​ជ្រើស​រើស​ប្រធានបទ​នៃ​មហា​សន្និបាត​បាន​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​ណា?

  • ដើម្បី​រៀប​ចំ​ឲ្យ​មាន​មហា​សន្និបាត តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

  • តើ​របៀប​បង្រៀន​នៅ​សាលា​គីលាត​បាន​ត្រូវ​យក​មក​ប្រើ​ដើម្បី​បង្រៀន​យើង​នៅ​ឯ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក​យ៉ាង​ដូច​ម្ដេច?

  • តើ​ផ្នែក​ផ្សេង​ៗ​បាន​សហការ​ជា​មួយ​គ្នា​យ៉ាង​ដូច​ម្ដេច​ដើម្បី​រៀប​ចំ​ឲ្យ​មាន​កំណត់​សម្រាប់​កិច្ច​ប្រជុំ?

តើ​អ្នក មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង ដើម្បី​រក្សា​ជំនឿ​របស់​យើង​ឲ្យ​នៅ​រឹង​មាំ?