«សកម្មពលបរិសុទ្ធដែលព្រះផ្ដល់ឲ្យយើង មិនធ្វើឲ្យយើងមានចិត្តកំសាកទេ»
យើងអាចទទួលកម្លាំងចិត្តតាមរយៈពាក្យសម្ដីរបស់សាវ័កប៉ូលដែលនិយាយទៅកាន់ធីម៉ូថេ។ ជាជាងអៀនខ្មាសក្នុងការផ្សព្វផ្សាយអំពីដំណឹងល្អ យើងអាចនិយាយយ៉ាងក្លាហានដើម្បីការពារជំនឿរបស់យើង ទោះជាការធ្វើបែបនោះនាំឲ្យយើង«រងទុក្ខលំបាក»ក៏ដោយ។
តើខ្ញុំត្រូវបង្ហាញចិត្តក្លាហានក្នុងស្ថានភាពណាខ្លះ?