ទីបូជាទាំងពីររបស់ត្រសាល និងតួនាទីនៃទីបូជានោះក្នុងការគោរពប្រណិប័តន៍
ទីបូជាទាំងពីររបស់ត្រសាលបានត្រូវសាងសង់ស្របតាមការណែនាំរបស់ព្រះយេហូវ៉ា ហើយមានសារៈសំខាន់ណាស់។
-
ដូចការដុតគ្រឿងក្រអូបដែលបានត្រូវលាយតាមវិធីនៃអ្នកផ្សំគ្រឿងក្រអូប នោះសេចក្ដីអធិដ្ឋានរបស់អ្នកបម្រើព្រះយេហូវ៉ាក៏ធ្វើឲ្យលោកពេញចិត្តដែរ
-
ព្រះយេហូវ៉ាទទួលគ្រឿងបូជាដែលបានត្រូវដុតនៅទីបូជាសម្រាប់គ្រឿងបូជាដុត។ ទីតាំងនៃទីបូជានេះគឺនៅខាងមុខទ្វារត្រសាល ហើយនេះរំឮកយើងថាយើងត្រូវមានជំនឿទៅលើគ្រឿងបូជាលោះរបស់លោកយេស៊ូទើបអាចទទួលការពេញចិត្តពីព្រះ។—យ៉ូន. ៣:១៦-១៨; ហេ. ១០:៥-១០
តើយើងអាចធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់យើងប្រៀបដូចជាគ្រឿងក្រអូបដែលបានត្រៀមទុកនៅចំពោះមុខព្រះយ៉ាងដូចម្ដេច?—ទំនុក. ១៤១:២