របៀបរស់នៅជាគ្រិស្តសាសនិក
សកម្មភាពពិសេសនៅខែវិច្ឆិកាដើម្បីផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ
លោកយេស៊ូបានប្រកាស«ដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»។ (លូក. ៤:៤៣) លោកក៏បានបង្រៀនមនុស្សឲ្យអធិដ្ឋានសម្រាប់រាជាណាចក្រនោះដែរ។ (ម៉ាថ. ៦:៩, ១០) ក្នុងអំឡុងខែវិច្ឆិកា យើងនឹងព្យាយាមខ្លាំងជាងធម្មតាដើម្បីផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ។ (ម៉ាថ. ២៤:១៤) សូមរៀបចំកាលវិភាគរបស់អ្នកដើម្បីអាចចូលរួមយ៉ាងពេញលេញក្នុងសកម្មភាពនេះ។ អស់អ្នកដែលធ្វើជាអ្នកត្រួសត្រាយជំនួយ អាចផ្សព្វផ្សាយ៣០ឬ៥០ម៉ោងសម្រាប់ខែនោះ។
សូមចែករំលែកបទគម្ពីរអំពីរាជាណាចក្ររបស់ព្រះជាមួយមនុស្សនៅតំបន់ផ្សាយរបស់អ្នកឲ្យបានច្រើនបំផុត។ ពេលជ្រើសរើសបទគម្ពីរ សូមគិតអំពីជំនឿសាសនារបស់អ្នកស្ដាប់។ បើបុគ្គលម្នាក់បង្ហាញចំណាប់អារម្មណ៍ពេលអ្នកជួបគាត់ជាលើកដំបូង សូមផ្ដល់ទស្សនាវដ្ដីសម្រាប់ផ្សព្វផ្សាយ លេខ២ ឆ្នាំ២០២០។ ក្រោយមកសូមត្រឡប់ទៅជួបគាត់ឲ្យបានឆាប់បំផុតដែលអាចធ្វើបាន ហើយព្យាយាមចាប់ផ្ដើមបង្រៀនគម្ពីរដោយប្រើសៀវភៅមួយពីឧបករណ៍ដើម្បីបង្រៀនគម្ពីរ។ មិនយូរទៀត រាជាណាចក្ររបស់ព្រះនឹងបំផ្លាញរដ្ឋាភិបាលប្រឆាំងទាំងអស់ចោល។ (ដាន. ២:៤៤; ១កូ. ១៥:២៤, ២៥) ហេតុនេះ សូមឲ្យយើងទទួលប្រយោជន៍យ៉ាងពេញលេញក្នុងសកម្មភាពពិសេសនេះដើម្បីបង្ហាញថាយើងគាំទ្រព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោក!