ចូររត់ចេញពីការគោរពបូជារូបព្រះ
តាមមើលទៅ គំនិតរបស់ជនជាតិអេស៊ីបស្ដីអំពីការគោរពបូជារូបព្រះ បានជះឥទ្ធិពលទៅលើទស្សនៈរបស់បណ្ដាជនអ៊ីស្រាអែល។ សព្វថ្ងៃនេះ ការគោរពបូជារូបព្រះអាចមានច្រើនយ៉ាង ហើយខ្លះគឺពិបាកសម្គាល់។ ទោះជាយើងប្រហែលជាមិនមែនគោរពបូជារូបព្រះក្នុងន័យត្រង់ក៏ដោយ យើងអាចក្លាយទៅជាអ្នកគោរពរូបព្រះក្នុងន័យធៀប ដោយឲ្យបំណងប្រាថ្នាដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនបង្វែរអារម្មណ៍យើងចេញពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ាឲ្យអស់ពីចិត្ត។
តើមានអ្វីខ្លះក្នុងជីវិតប្រចាំថ្ងៃដែលអាចបង្វែរអារម្មណ៍ខ្ញុំពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយតើតាមរបៀបណាខ្ញុំមិនឲ្យអ្វីទាំងនោះគ្រប់គ្រងខ្ញុំបាន?