របៀបរស់នៅជាគ្រិស្តសាសនិក
ចូរឲ្យតម្លៃចំពោះចំណងមិត្តភាពដែលអ្នកមានជាមួយនឹងព្រះយេហូវ៉ា
សាក្សីព្រះយេហូវ៉ាមានឯកសិទ្ធិដ៏ពិសេសមួយ។ ក្នុងនាមជាគ្រិស្តសាសនិកដែលបានប្រគល់ខ្លួនជូនព្រះ ហើយទទួលការជ្រមុជទឹក យើងបន្តបណ្ដុះឲ្យមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយព្រះយេហូវ៉ាដែលជាម្ចាស់ដ៏ឧត្ដមបំផុត។ លោកបានទាញនាំយើងតាមរយៈបុត្ររបស់លោក។ (យ៉ូន. ៦:៤៤) លោកស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង។—ទំនុក. ៣៤:១៥
តើយើងអាចការពារចំណងមិត្តភាពដ៏វិសេសរបស់យើងជាមួយព្រះយ៉ាងដូចម្ដេច? យើងមិនត្រូវធ្វើខុសដូចបណ្ដាជនអ៊ីស្រាអែលទេ។ មិនយូរក្រោយពួកគេធ្វើកិច្ចព្រមព្រៀងជាមួយព្រះយេហូវ៉ា ពួកគេបានធ្វើរូបកូនគោមាស ហើយគោរពបូជារូបនោះ។ (និក្ខ. ៣២:៧, ៨; ១កូ. ១០:៧, ១១, ១៤) យើងប្រហែលសួរខ្លួនថា៖ ‹តើខ្ញុំធ្វើយ៉ាងណាពេលមានការល្បងល? តើការប្រព្រឹត្តរបស់ខ្ញុំបង្ហាញថាខ្ញុំឲ្យតម្លៃទៅលើចំណងមិត្តភាពជាមួយព្រះយេហូវ៉ាឬទេ?›។ ការមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបិតានៅស្ថានសួគ៌ នឹងជួយយើងឲ្យរត់ចេញពីអ្វីៗដែលលោកស្អប់។—ទំនុក. ៩៧:១០
សូមទស្សនាវីដេអូចូរការពារចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ា (កូឡ. ៣:៥) រួចមកឆ្លើយសំណួរដូចតទៅនេះ៖
-
ហេតុអ្វីយើងមិនគួរមានការប៉ងប្រាថ្នាចង់បានរបស់អ្នកដទៃ?
-
ហេតុអ្វីយើងត្រូវបដិសេធការលោភលន់និងការគោរពបូជារូបព្រះ?
-
តើតាមរបៀបណាការផិតក្បត់ជាប់ទាក់ទងនិងការគោរពបូជារូបព្រះ?
-
ហេតុអ្វីអ្នកដែលមានភារកិច្ចក្នុងអង្គការត្រូវធ្វើឲ្យប្រាកដថាពួកគេយកចិត្តទុកដាក់នឹងសេចក្ដីត្រូវការរបស់គូអាពាហ៍ពិពាហ៍?