លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរបង្ហាញសេចក្ដីស្រឡាញ់ក្នុងក្រុមគ្រួសារ

ចូរបង្ហាញសេចក្ដីស្រឡាញ់ក្នុងក្រុមគ្រួសារ

សេចក្ដី​ស្រឡាញ់​គឺ​ដូច​ជា​ជ័រ​ស្អិត​ដែល​ទាញ​ភ្ជាប់​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​ជា​មួយ​គ្នា។ បើ​គ្មាន​សេចក្ដី​ស្រឡាញ់ ក្រុម​គ្រួសារ​នឹង​ពិបាក​មាន​សាមគ្គីភាព ហើយ​ក៏​ពិបាក​សហការ​ជា​មួយ​គ្នា​ផង​ដែរ។ តើ​តាម​របៀប​ណា​ប្ដី​ប្រពន្ធ​និង​ឪពុក​ម្ដាយ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ក្នុង​ក្រុម​គ្រួសារ?

ប្ដី​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ ទស្សនៈ​និង​អារម្មណ៍​របស់​ប្រពន្ធ។ (​អេភ. ៥:២៨, ២៩​) គាត់​នឹង​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​គាត់​ខាង​ផ្លូវ​កាយ​និង​ខាង​ជំនឿ ដែល​រួម​បញ្ចូល​ការ​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់។ (​១ធី. ៥:៨​) ប្រពន្ធ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ចុះ​ចូល​ចំពោះ​ប្ដី​របស់​គាត់ ហើយ​បង្ហាញ​ការ​‹គោរព​យ៉ាង​ជ្រាល​ជ្រៅ›។ (​អេភ. ៥:២២, ៣៣; ១ពេ. ៣:១​-​៦​) ប្ដី​ប្រពន្ធ​ត្រូវ​ស្ម័គ្រ​ចិត្ត​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ (​អេភ. ៤:៣២​) ឪពុក​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ម្នាក់​ៗ ហើយ​បង្រៀន​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ (​ចោ. ៦:៦, ៧; អេភ. ៦:៤​) តើ​កូន​ៗ​ជួប​ការ​ពិបាក​ណា​ខ្លះ​នៅ​សាលា? តើ​ពួក​គេ​យក​ឈ្នះ​ការ​បង្ខិត​បង្ខំ​យ៉ាង​ដូច​ម្ដេច? ពេល​ដែល​ក្រុម​គ្រួសារ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​នឹង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​និង​ស​ន្តិ​ភាព។

សូម​ទស្សនា​វីដេអូ​ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​ក្នុង​ក្រុម​គ្រួសារ រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​តាម​របៀប​ណា​ប្ដី​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ចិញ្ចឹម​និង​ស្រឡាញ់​ថ្នាក់​ថ្នម​ប្រពន្ធ​របស់​គាត់?

  • តើ​តាម​របៀប​ណា​ប្រពន្ធ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្ដី​របស់​គាត់?

  • តើ​តាម​របៀប​ណា​ឪពុក​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ដិត​ជាប់​ក្នុង​ចិត្ត​របស់​កូន?