ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
‹ចូរបណ្ដេញអស់ទាំងពួកអ្នកស្រុកចេញ›
ព្រះយេហូវ៉ាបានបង្គាប់រាស្ត្ររបស់លោកឲ្យបំផ្លាញចោលអ្វីទាំងឡាយនៅស្រុកសន្យាដែលអាចធ្វើឲ្យពួកគេលែងស្មោះត្រង់នឹងលោក (ជន. ៣៣:៥២; w១០-E ១/៨ ទំ. ២៣)
ព្រះយេហូវ៉ានឹងឲ្យពរចំពោះការខំប្រឹងរបស់ពួកគេដើម្បីយកទឹកដីទាំងមូល (ជន. ៣៣:៥៣)
ជនជាតិអ៊ីស្រាអែលនឹងជួបបញ្ហាជាច្រើនបើពួកគេមិនបណ្ដេញពួកសត្រូវទាំងអស់របស់ពួកគេ (ជន. ៣៣:៥៥, ៥៦; w០៨-E ១៥/២ ទំ. ២៧ វ. ៥-៦; it-1-E ទំ. ៤០៤ វ. ២)
ដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត យើងត្រូវឈប់ធ្វើអ្វីដែលខុសពីខ្នាតតម្រាសីលធម៌របស់លោក ឬអ្វីណាក៏ដោយដែលអាចនាំឲ្យចំណងមិត្តភាពរបស់យើងជាមួយនឹងលោកចុះខ្សោយ។ (យ៉ា. ១:២១) ព្រះយេហូវ៉ាផ្ដល់កម្លាំងចិត្តឲ្យយើងដើម្បីតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខុសឆ្គង ហើយបដិសេធឥទ្ធិពលដ៏អាក្រក់នៃពិភពលោកនេះ។