លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ | ចូរ​បង្កើន​អំណរ​របស់​អ្នក​ក្នុង​កិច្ច​បម្រើ​ផ្សាយ

ប្រើឧទាហរណ៍ដែលបង្រៀនចំណុចសំខាន់

ប្រើឧទាហរណ៍ដែលបង្រៀនចំណុចសំខាន់

ពេល​យើង​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​ឬ​បង្រៀន​គម្ពីរ យើង​ត្រូវ​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​ចំណុច​សំខាន់​ៗ។ ដោយ​ប្រើ​ឧទាហរណ៍​ដើម្បី​បញ្ជាក់​ចំណុច​ទាំង​នេះ យើង​អាច​ជំរុញ​ចិត្ត​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​ចាំ​ចំណុច​ទាំង​នេះ​ដែរ។

កាល​ដែល​អ្នក​រៀបចំ​ដើម្បី​ត្រឡប់​ទៅ​ជួប​ឬ​បង្រៀន​គម្ពីរ សូម​ជ្រើស​រើស​ចំណុច​សំខាន់​ៗ​ដែល​អ្នក​ចង់​បញ្ជាក់​ដោយ​ប្រើ​ឧទាហរណ៍ មិន​មែន​ចំណុច​បន្ទាប់​បន្សំ​ទេ។ បន្ទាប់​មក ជ្រើស​រើស​ឧទាហរណ៍​ស្រួល​យល់​ពី​អ្វី​ៗ​ដែល​មាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ (​ម៉ាថ. ៥:១៤​-​១៦; ម៉ាក. ២:២១; លូក. ១៤:៧​-​១១​) កុំ​ភ្លេច​គិត​អំពី​មជ្ឈដ្ឋាន​និង​សកម្មភាព​របស់​អ្នក​ស្ដាប់។ (​លូក. ៥:២​-​១១; យ៉ូន. ៤:៧​-​១៥​) ពេល​អ្នក​ឃើញ​ថា​គាត់​មាន​អំណរ​ដោយ​សារ​បាន​យល់​ចំណុច​ណា​មួយ នោះ​អ្នក​នឹង​មាន​អំណរ​ផង​ដែរ។

សូម​ទស្សនា​វីដេអូ ចូរ​មាន​អំណរ​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ដោយ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ប្រើ​ឧទាហរណ៍​ដែល​បង្រៀន​ចំណុច​សំខាន់ រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ហេតុ​អ្វី​សិស្ស​គម្ពីរ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​យល់​ខ​គម្ពីរ​ផ្សេង​ៗ​?

  • តើ​នីតា​បាន​ប្រើ​ឧទាហរណ៍​ដើម្បី​បញ្ជាក់​សេចក្ដី​ពិត​នៅ​រ៉ូម ៥:១២ យ៉ាង​ដូច​ម្ដេច?

  • ឧទាហរណ៍​ល្អ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត

    តើ​ឧទាហរណ៍​ល្អ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ស្ដាប់?

  • ក្នុង​កិច្ច​បម្រើ​ផ្សាយ ហេតុ​អ្វី​យើង​គួរ​ប្រើ​វីដេអូ​និង​ឧបករណ៍​ឯ​ទៀត​ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​រៀបចំ?