របៀបរស់នៅជាគ្រិស្តសាសនិក
ការប្រៀនប្រដៅជាការបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា
ជាច្រើនដង ការប្រៀនប្រដៅសំដៅទៅលើការណែនាំនិងការអប់រំ តែក៏អាចរួមបញ្ចូលការធ្វើឲ្យល្អឡើងវិញ និងការកែតម្រង់ផងដែរ។ ព្រះយេហូវ៉ាប្រៀនប្រដៅយើងដើម្បីជួយយើងឲ្យគោរពប្រណិប័តន៍លោកតាមរបៀបដែលលោកពេញចិត្ត។ (រ៉ូម ១២:១; ហេ. ១២:១០, ១១) ជួនកាល ការប្រៀនប្រដៅធ្វើឲ្យយើងកើតទុក្ខ តែការប្រៀនប្រដៅអាចនាំឲ្យយើងទទួលពរនិងមានរបៀបរស់នៅដ៏សុចរិត។ (សុភ. ១០:៧) តើអ្នកដែលផ្ដល់និងអ្នកដែលទទួលការប្រៀនប្រដៅត្រូវចាំអ្វីខ្លះ?
អ្នកដែលផ្ដល់។ ពួកអ្នកចាស់ទុំ ឪពុកម្ដាយ និងអ្នកឯទៀតព្យាយាមផ្ដល់ការប្រៀនប្រដៅដោយចិត្តសប្បុរសនិងដោយសេចក្ដីស្រឡាញ់ដូចព្រះយេហូវ៉ា។ (យេ. ៤៦:២៨) សូម្បីតែការប្រៀនប្រដៅដ៏តឹងរ៉ឹងគួរផ្ដល់តាមរបៀបដែលស្របតាមកាលៈទេសៈ ហើយផុសចេញពីសេចក្ដីស្រឡាញ់។—ទីត. ១:១៣
អ្នកដែលទទួល។ ទោះជាយើងទទួលការប្រៀនប្រដៅបែបណាក៏ដោយ យើងមិនគួរបដិសេធទេ តែគួរព្យាយាមធ្វើតាមភ្លាមៗវិញ។ (សុភ. ៣:១១, ១២) ជាមនុស្សមិនល្អឥតខ្ចោះ យើងទាំងអស់គ្នាត្រូវការការប្រៀនប្រដៅតាមរយៈអ្វីដែលយើងអានពីគម្ពីរឬឮនៅឯកិច្ចប្រជុំក្រុមជំនុំ។ ឬជួនកាលបងប្អូនខ្លះត្រូវការប្រដៅពីគណៈកម្មាធិការវិនិច្ឆ័យ។ បើយើងទទួលយកនិងធ្វើតាមការប្រៀនប្រដៅ យើងនឹងមានជីវិតល្អប្រសើរជាងនិងរស់ជារៀងរហូត។—សុភ. ១០:១៧
សូមទស្សនាវីដេអូ «ព្រះយេហូវ៉ាប្រដៅអស់អ្នកដែលលោកស្រឡាញ់» រួចមកឆ្លើយសំណួរដូចតទៅនេះ៖
-
តើបងខេណុនមានជីវិតបែបណាពេលនៅក្មេង ហើយតើតាមរបៀបណាជីវិតគាត់បានផ្លាស់ប្ដូរពេលធំឡើង?
-
តើគាត់បានទទួលការប្រៀនប្រដៅអ្វីដែលប្រកបដោយសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា?
-
តើបទពិសោធន៍របស់បងខេណុនបង្រៀនយើងអ្វីខ្លះ?