ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ | ចូរបង្កើនអំណររបស់អ្នកក្នុងកិច្ចបម្រើផ្សាយ
បង្រៀនយ៉ាងរំភើបចិត្ត
ពេលយើងរំភើបចិត្ត នេះក៏ធ្វើឲ្យអ្នកឯទៀតរំភើបចិត្តដែរ។ ការនិយាយដោយរំភើបចិត្តអាចធ្វើឲ្យមនុស្សចង់ស្ដាប់យើង ហើយបង្ហាញថាយើងឲ្យតម្លៃទៅលើដំណឹងដែលយើងផ្សាយ។ មិនថាយើងមកពីវប្បធម៌ណាឬយើងមានបុគ្គលិកលក្ខណៈបែបណាក៏ដោយ យើងអាចបណ្ដុះឲ្យមានចិត្តរំភើបបាន។ (រ៉ូម ១២:១១) តើតាមរបៀបណា?
ទី១ សូមគិតយ៉ាងជ្រាលជ្រៅអំពីសារៈសំខាន់នៃដំណឹងដែលអ្នកផ្សាយ។ អ្នកមានឯកសិទ្ធ«ប្រកាសដំណឹងល្អអំពីអ្វីដ៏ប្រសើរ!»។ (រ៉ូម ១០:១៥) ទី២ សូមរំពឹងគិតអំពីរបៀបដែលដំណឹងល្អអាចធ្វើឲ្យជីវិតរបស់អ្នកស្ដាប់កាន់តែល្អប្រសើរ។ ពួកគេពិតជាត្រូវការឮអ្វីដែលអ្នកចង់និយាយ។ (រ៉ូម ១០:១៣, ១៤) ទី៣ សូមនិយាយដោយរស់រវើកដោយប្រើកាយវិការធម្មតានិងទឹកមុខដែលបង្ហាញអារម្មណ៍ពិតរបស់អ្នក។
សូមទស្សនាវីដេអូ ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ បង្រៀនយ៉ាងរំភើបចិត្ត រួចមកឆ្លើយសំណួរដូចតទៅនេះ៖
-
តើអ្វីបានធ្វើឲ្យនីតាលែងរំភើបចិត្តពេលបង្រៀនហ្គិច?
-
តើអ្វីបានធ្វើឲ្យនីតាមានចិត្តរំភើបឡើងវិញ?
-
ហេតុអ្វីយើងគួរផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិល្អៗរបស់អ្នកស្ដាប់?
-
តើការនិយាយយ៉ាងរំភើបចិត្តមានឥទ្ធិពលយ៉ាងណាទៅលើសិស្សគម្ពីររបស់យើងនិងអ្នកឯទៀត?