ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
ព័ត៌មានប្រទេសផ្សេងៗ
ឆ្នាំ២០២៤ របាយការណ៍ថ្មីទី២ពីគណៈអភិបាល
ក្នុងរបាយការណ៍នេះ យើងនឹងពិចារណាអំពីរបៀបដែលបិតាដ៏អស្ចារ្យរបស់យើងគឺព្រះយេហូវ៉ា បង្ហាញថាលោក«ចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។ (២ពេ. ៣:៩) យើងក៏នឹងរៀនអំពីការកែតម្រូវថ្មីស្ដីអំពីការស្លៀកពាក់ពេលចូលរួមកម្មវិធីផ្សេងៗ ដូចជាកិច្ចប្រជុំឬមហាសន្និបាតជាដើម។