លោតទៅអត្ថបទ

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥
រុស្ស៊ី

ការជំនុំជម្រះរឿងក្ដីរបស់សាក្សីព្រះយេហូវ៉ាឡើងវិញក្នុងក្រុងតាហ្គិនរ៉ក តើពេលណារឿងអយុត្ដិធម៌នេះនឹងត្រូវបញ្ចប់?

ការជំនុំជម្រះរឿងក្ដីរបស់សាក្សីព្រះយេហូវ៉ាឡើងវិញក្នុងក្រុងតាហ្គិនរ៉ក តើពេលណារឿងអយុត្ដិធម៌នេះនឹងត្រូវបញ្ចប់?

ការជំនុំជម្រះរឿងក្ដីរបស់សាក្សីព្រះយេហូវ៉ា១៦នាក់នៅក្រុងតាហ្គិនរ៉កជិតដល់ទីបញ្ចប់ហើយ។ សាក្សីព្រះយេហូវ៉ាបានឡើងទៅតុលាការអស់រយៈពេលពីរឆ្នាំ ដើម្បីធ្វើឲ្យជំនឿសាសនារបស់ពួកគេទទួលស្គាល់តាមផ្លូវច្បាប់។ អ្នកខ្លះបានត្រូវចាប់ដាក់គុកនិងបង់ពិន័យយ៉ាងធ្ងន់ធ្ងរ។ តើការអូសបន្លាយរឿងក្ដីនេះមានឥទ្ធិពលយ៉ាងណាលើសាក្សីព្រះយេហូវ៉ា? តើមានផលប៉ះពាល់អ្វីបើពួកគេជាប់ទោស?